យ៉ាងហោចណាស់ ២នាក់ បានស្លាប់ និងជាង ៣០នាក់ បាត់ខ្លួន បន្ទាប់ពីទូកជនអន្តោប្រវេសន៍ លិចនៅសមុទ្រម្ដុំកោះ Lampedusa របស់អ៊ីតាលី

2023/08/07 08:43:22 pm        272

អ៊ីតាលី៖ សាកសពស្ត្រីម្នាក់ និងកុមារម្នាក់ត្រូវបានស្រង់ឡើងដោយឆ្មាំល្បាតឆ្នេរសមុទ្ររបស់ប្រទេសអ៊ីតាលី បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍ចំនួន២ បានលិចនៅសមុទ្រម្ដុំកោះ Lampedusa ភាគខាងត្បូងនៃប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ (ទី៦ ខែកក្កដា) ហើយជាមួយគ្នានេះ ឆ្មាំល្បាតឆ្នេរ បាននិយាយថា មនុស្សប្រមាណជា ៥៧នាក់ ត្រូវបានជួយសង្គ្រោះ ហើយជាង ៣០នាក់ត្រូវបានគេជឿថា បានបាត់ខ្លួន ក្នុងសមុទ្រ គិតត្រឹមថ្ងៃអាទិត្យ បន្ទាប់ពីមានហេតុការណ៍លិចទូកនោះ។

ដោយឡែក សេវាសង្គ្រោះតាមតំបន់ភ្នំ នៅអ៊ីតាលី បាននិយាយថា ក្នុងប្រតិបត្តិការមួយ ជនអន្តោប្រវេសន៍ ៣៤នាក់ ត្រូវបានយោងឡើងដោយឧទ្ធម្ភាគចក្រពីច្រាំងថ្មចោទនៅកោះ Lampedusa ដែលពួកគេបានជាប់នៅទីនោះ តាំងពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានការលិចកប៉ាល់មួយទៀត។ សេវាសង្គ្រោះបានបន្ថែមទៀតថា កុមារម្នាក់ និងស្ត្រីមានផ្ទៃពោះ ២នាក់ ក៏ស្ថិតក្នុងចំណោមអ្នកត្រូវបានជួយសង្គ្រោះនោះដែរ។

សារព័ត៌មាន Guardian បានរាយការណ៍ថា ដោយដកស្រង់ការរៀបរាប់ដំណើររឿងពីអ្នកនៅរស់រានមានជីវិត ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា ទូកទាំង ២នេះ បានចាកចេញពីទីក្រុង Sfax ក្នុងប្រទេសទុយនីស៊ី ហើយបានលិចនៅក្នុងសមុទ្រ ដែលមានការលំបាក ក្នុងការធ្វើដំណើរ។

ក្រសួងមហាផ្ទៃអ៊ីតាលី បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ប្រទេសនេះកំពុងជួបប្រទះការកើនឡើងនៃការធ្វើដំណើររបស់ជនអន្តោប្រវេសន៍តាមសមុទ្រ ដោយមានអ្នកចូលមកដល់ជិត ៩២.០០០នាក់មកទល់ពេលនេះ នៅឆ្នាំនេះ ធៀបនឹងចំនួនប្រហែល ៤៣.០០០នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ របាយការណ៍មួយ បានឲ្យដឹងថា មនុស្សជាង ២.០០០នាក់ បានមកដល់កោះ Lampedusa ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        321
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm