ក្រុមគ្រូពេទ្យវះកាត់អាមេរិកធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សាដើម្បីវះកាត់អ្នកជំងឺ និងបង្វឹកគ្រូពេទ្យ

2023/08/07 09:18:47 pm        140

អាមេរិក៖  ក្រុមគ្រូពេទ្យវះកាត់ឆ្អឹងសហរដ្ឋអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់តំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប ដើម្បីជួយកាត់បន្ថយបញ្ជីឈ្មោះរង់ចាំជាយូរសម្រាប់ការវះគាត់ឆ្អឹងសន្លាក់ ដែលកំពុងធ្វើឲ្យមនុស្សរាប់រយនាក់មានពិភាការភាព ហើយនិងផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យក្នុងស្រុក ។ 

 លោក Khaled Salehដែលជាប្រធានក្រុមវិទ្យាសាស្រ្តមិនរកប្រាក់ចំណេញ Fajrដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និយាយថា ដំណើរទស្សនកិច្ចនេះ នឹងជួយអ្នកជំងឺដែលមានបញ្ហាឆ្អឹងសន្លាក់ធ្ងន់ធ្ងរ និងការឈឺចាប់ដ៏រ៉ាំរ៉ៃ ក៏ដូចជាអ្នកដែលអង្គុយលើរទេះរុញ ឬអ្នកដែលប្រើប្រាស់ឈើច្រត់សម្រាប់ដើរ ។ 

 បេសកកម្មនេះ នឹងវះកាត់អ្នកជំងឺ ១៥០នាក់ អំឡុងរយៈពេល ៥ថ្ងៃ ស្របពេលដែលបង្វឹកក្រុមគ្រូពេទ្យក្នុងស្រុក ហើយនិងបរិច្ចាគសម្ភារៈវេជ្ជសាស្រ្តចាំបាច់តម្លៃ ៤លានដុល្លារ ។ 

 គួរឲ្យដឹងថា ទណ្ឌកម្មសេដ្ឋកិច្ច និងការបិទច្រករយៈពេលច្រើនឆ្នាំ បានធ្វើឲ្យទន់ខ្សោយសេដ្ឋកិច្ចនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ដែលជាដែនដីជាប់មាត់សមុទ្រគ្រប់គ្រងដោយក្រុមចលនាអ៊ីស្លាមហាម៉ាស់ ហើយនិងធ្វើឲ្យមានចន្លោះប្រហោងធ្ងន់ធ្ងរនៅក្នុងប្រព័ន្ធសុខភាព ក្នុងនោះមានបញ្ជីឈ្មោះអ្នកជំងឺយ៉ាងច្រើន ដែលរង់កចាំការវះកាត់ឆ្អឹង ។ 

 អ្នកស្រី Halima Abu Hayyaវ័យ ៥៧ឆ្នាំ និយាយថា អ្នកស្រីបានរង់ចាំអស់រយៈពេល ៣ឆ្នាំមកហើយ ដើម្បីវះកាត់ឆ្អឹងសន្លាក់ ដោយសារតែអ្នកស្រីគ្មានប្រាក់ព្យាបាលថ្លៃនោះទេ នៅក្រៅតំបន់ហ្គាហ្សា ។ ក្រោយការវះកាត់រួច ស្រ្តីមានកូន ៤នាក់រូបនេះ និយាយថា អ្នកស្រីទន្ទឹងរង់ចាំការដើរដោយគ្មានការឈឺចាប់នាពេលដ៏ខ្លីខាងមុខនេះ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm