អ៊ីរ៉ាក់៖ ក្រុមវិចិត្រករតាមផ្លូវអ៊ីរ៉ាក់ដែលពិបាកស៊ូទ្រាំនឹងរលកកម្តៅអូសបន្លាយពេល បានផ្លាស់វេនធ្វើការរបស់ពួកគេមកពេលយប់វិញ ដើម្បីទប់ទល់នឹងសីតុណ្ហភាពខ្ពស់បែបនេះ ។
លោក Ansam al-Attiyah វិចិត្រករម្នាក់ និយាយថា ពេលត្រូវដោយផ្ទាល់នឹងពន្លឺព្រះអាទិត្យ ហើយនិងសីតុណ្ហភាពដែលកើនឡើងដល់ ៥៣អង្សាសេ នឹងធ្វើឲ្យឆាប់ស្ងួតគំនូ ប៉ុន្តែវាក៏បណ្តាលឲ្យខ្សោយកម្លាំងរាងកាយ និងកម្លាំង ចិត្តផងដែរ ។
ដោយឡែក លោក Ahmed Magedគឺជាវិចិត្រករអ៊ីរ៉ាក់មួយរូបទៀត និយាយថា គំនូគឺជាប្រភពនៃការស់នៅចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកយើង នេះគឺជាការងារដែលធ្វើឲ្យពួកយើងអាចរស់បាន ។
លោកបន្តទៀតថា លោកបានផ្អាកការបញ្ជាទិញគំនូជាច្រើន ហើយបន្តផ្អាកបែបនេះតទៅទៀត ដោយសារតែលោកមិនអាចធ្វើការក្រោមសីតុណ្ហភាពក្តៅខ្លាំងបែបហ្នឹងនោះទេ ។ លោកនឹងបន្តពន្យាពេលរហូតដល់អាកាសធាតុត្រជាក់វិញហើយបន្ទាប់មក លោកនឹងចាប់ផ្តើមការងារម្តងទៀត ។
ជំនួសឲ្យការធ្វើការអំឡុងពេលថ្ងៃ ក្រុមវិចិត្រករតាមផ្លូវ បានចាប់ផ្តើមធ្វើការនៅពេលយប់វិញ ដោយប្រើប្រាស់សម្ភារៈមានគុណភាពខ្ពស់ជាងមុន ហើយនិងភ្លើងបាញ់ធំ ដើម្បីបំភ្លឺផ្ទាំងកំណាត់របស់ពួកគេ ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អ៊ីរ៉ាក់ គឺជាប្រទេសងាយរងគ្រោះបំផុតទី ៥នៅលើពិភពលោក ដោយសារតែវិបត្តិអាកាសធាតុ ។
គ្រោះរាំងស្ងួត និងសីតុណ្ហភាពក្តៅខ្លាំង បានធ្វើឲ្យតំបន់ជាច្រើនរបស់អ៊ីរ៉ាក់ស្ទើតែគ្មានមនុស្សរស់នៅ អំឡុងខែរដូវក្តៅ ៕

