កំណើនសីតុណ្ហភាពយ៉ាងខ្លាំងនៅជុំវិញពិភពលោក បន្តបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់កម្មករ និងប៉ះពាល់ដល់សហគមន៍ដែលមានសមត្ថភាពបន្សាំទាប នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ(ILO)។
ទិន្នន័យពីអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិបង្ហាញថា ខែកក្កដាគឺជាខែមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា។
យោងតាមសេដ្ឋវិទូរបស់អង្គការ ILO លោក Nicolas Maître បានឲ្យដឹងថា រលកកម្ដៅមិនត្រឹមតែគំរាមកំហែងដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងបង្កើតឧបសគ្គបន្ថែមសម្រាប់ប្រទេសនានា ដែលព្យាយាមសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការងារពេញលេញ និងប្រកបដោយផលិតភាព ព្រមទាំងការងារសមរម្យសម្រាប់មនុស្សគ្រប់គ្នា គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព៨ចំណុចផងដែរ៕

