នីហ្សេ៖ យោធារបស់នីហ្សេ បានស្នើសុំជំនួយពីក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ខណៈកាលបរិច្ឆេទឱសានវាទសម្រាប់ខ្លួនក្នុងការដោះលែងប្រធានាធិបតីដែលត្រូវបានបណ្តេញចេញ បើមិនដូច្នោះទេរបបសឹកនីហ្សេនឹងប្រឈមមុខនឹងការអន្តរាគមន៍យោធាដែលអាចធ្វើទៅបាន ដោយប្លុកតំបន់អាហ្វ្រិកខាងលិច នេះបើយោងតាមអ្នកវិភាគម្នាក់។
លោក Wassim Nasr ដែលជាអ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅមជ្ឈមណ្ឌលប្រឹក្សា Soufan បានប្រាប់សារព័ត៌មាន AP ថា សំណើនេះបានធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចរបស់មេដឹកនាំរដ្ឋប្រហារមួយរូប គឺលោកឧត្តមសេនីយ៍ Salifou Mody ទៅកាន់ប្រទេសជិតខាងប្រទេសម៉ាលី ជាទីដែលលោកបានទាក់ទងជាមួយមនុស្សម្នាក់មកពីក្រុមទាហានស៊ីឈ្នួល Wagner។
ដោយឡែកមន្ត្រីយោធាលោកខាងលិចម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន AP ថា ពួកគេក៏បានឮរបាយការណ៍ ដែលថារបបយោធានីហ្សេបានសុំជំនួយពីក្រុមទាហានស៊ីឈ្នួល Wagner នៅប្រទេសម៉ាលីផងដែរ។
ប្រមុខការពារជាតិសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច ECOWAS បានបញ្ចប់ផែនការអន្តរាគមន៍មួយកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមសម្រុះសម្រួលមួយត្រូវបានបដិសេធមិនឱ្យចូលទៅកាន់រដ្ឋធានីណៃអាម៉ី (Niamey) របស់នីហ្សេ ក្នុងការជួបជាមួយមេដឹកនាំរបបយោធា លោកឧត្តមសេនីយ Abdourahmane Tchiani៕

