ចិនប្រាប់ហ្វីលីពីនឲ្យយកនាវាចម្បាំងដែលកឿងចេញពីសមុទ្រចិនខាងត្បូង

2023/08/08 12:20:53 am        234

ប្រទេសចិន បានប្រាប់ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ (ទី៧ ខែសីហា)នេះ ឲ្យយកនាវាចម្បាំងដែលកឿងចេញពីតំបន់កោះ Thomas Shoal ទី២ ក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីបានរារាំងនាវាដឹកជំនួយផ្គត់ផ្គង់ចំនួន២ របស់ទីក្រុងម៉ានីល ដោយប្រើទុយោបាញ់ទឹក កាលពីចុងសប្តាហ៍កន្លងមក ខណៈដែលភាគីទាំង២ បានអះអាងពីសិទ្ធិលើកោះនេះរៀងៗខ្លួន។

ប្រទេសហ្វីលីពីនបានចោទប្រកាន់ឆ្មាំល្បាតឆ្នេរចិនថា បានរារាំង និងបាញ់ទឹកដាក់លើនាវាដឹកជំនួយផ្គត់ផ្គង់យោធាហ្វីលីពីន ជាអ្វីដែលហ្វីលីពីន បាននិយាយថា ជាសកម្មភាពឆ្លាស់កងទ័ពជាប្រចាំ និងបេសកកម្មផ្គត់ផ្គងសម្ភារៈសំខាន់ៗ កាលពីថ្ងៃសៅរ៍ (ទី៥ ខែកក្កដា) សម្រាប់នាវាចម្បាំងហ្វីលីពីន ដែលជានាវាច្រែះរបស់អាមេរិកសម័យសង្គ្រាមលោកលើកទី២ ដែលមានកងទ័ពមួយចំនួនតូចរស់នៅលើនោះ។

ឆ្មាំល្បាតឆ្នេរចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃចន្ទនេះថា៖ «ប្រទេសចិនបាននិយាយថា ខ្លួនបានប្រាប់ទីក្រុងម៉ានីលរួចហើយកុំឲ្យបញ្ជូននាវាទៅកាន់កោះ Thomas Shoal ទី២ និងកុំឲ្យដឹកបញ្ជូនសម្ភារៈសំណង់ដែលប្រើសម្រាប់ការជួសជុល និងការពង្រឹងទ្រង់ទ្រាយធំ ទៅកាន់នាវាចម្បាំងនោះ បន្ទាប់ពីខ្លួនបានដឹងពីផែនការផ្គត់ផ្គង់ ថ្មីៗនេះ»។

ចិនក៏បានជំរុញហ្វីលីពីនធ្វើឲ្យដើមវិញនូវតំបន់កោះ Thomas Shoal ទី២ ហើយនិយាយថា ខ្លួនបានអនុញ្ញាតឲ្យដឹកជញ្ជូនសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងអាហារទៅកាន់នាវា ដែលកឿងនោះ ដោយបន្ថែមថា ខ្លួនបានប្រើប្រាស់ការបាញ់ទឹកដាក់ ដើម្បីជៀសវាងការប៉ះទង្គិចពីការស្ទាក់ចាប់ដោយផ្ទាល់។

ប្រទេសចិនកាលពីចុងសប្តាហ៍ បាននិយាយថា ខ្លួនមានអធិបតេយ្យភាពដែល «មិនអាចប្រកែកបាន» លើតំបន់នេះ ហើយបានជំរុញឲ្យហ្វីលីពីនបញ្ឈប់សកម្មភាពរំលោភបំពាននៅដែនទឹកនេះ។ តែប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ( ហ្វើឌីណាន ម៉ាកូស ជូនៀ) បានលើកឡើងនៅថ្ងៃចន្ទថា ប្រទេសរបស់លោកនៅតែបន្តអះអាងអធិបតេយ្យភាព និងសិទ្ធិដែនដីរបស់ខ្លួន ទោះបីជាមានបញ្ហាប្រឈមនៅសមុទ្រចិនខាងត្បូងក៏ដោយ។ លោក Marcos បាននិយាយថា ប្រទេសហ្វីលីពីន បានបន្តការតវ៉ារបស់ខ្លួនប្រឆាំងនឹងប្រទេសចិន។

គ្មាននរណាម្នាក់រងរបួសនោះឡើយ នៅក្នុងហេតុការណ៍ប៉ះទង្គិច នៅដែនសមុទ្រនេះ ប៉ុន្តែហ្វីលីពីន កំពុងគិតពីជំហានបន្ទាប់ ក្នុងផ្គត់ផ្គង់នូវសម្ភារៈផ្សេងៗដល់កងទ័ព៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm