
ទិន្នន័យផ្លូវការ នៅថ្ងៃចន្ទ (ទី៧ ខែសីហា) នេះ បានបង្ហាញថា ទុនបម្រុងរូបិយប័ណ្ណបរទេស បានកើនឡើងលើសពីការរំពឹងទុក ដោយសារប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណធំៗផ្សេងទៀត។
ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសនេះ ដែលជាទុនបម្រុងធំបំផុតរបស់ពិភពលោក បានកើនឡើង ១១,៤ពាន់លានដុល្លារ ដល់ ៣,២០៤សែនកោដិដុល្លារ កាលពីខែមុន ដោយធៀបនឹងចំនួន ៣,២០០សែនកោដិដុល្លារ ដែលត្រូវបានផ្តល់ដោយការស្ទង់មតិពីអ្នកវិភាគរបស់សារព័ត៌មាន Reuters និងចំនួន ៣,១៩៣សែនកោដិដុល្លារ ក្នុងខែមិថុនា។
ប្រាក់យ័ន បានឡើង ១,៥ភាគរយ ធៀបនឹងប្រាក់ដុល្លារ ក្នុងខែកក្កដា ខណៈដែលប្រាក់ដុល្លារកាលពីខែមុន បានធ្លាក់ចុះ ១,០ភាគរយ ធៀបនឹងក្រុមរូបិយប័ណ្ណធំៗផ្សេងទៀត។
ប្រទេសចិនបានកាន់កាប់មាសទម្ងន់ ៦៨,៦៩លានអោន នៅចុងខែកក្កដា ដោយកើនឡើងពីទម្ងន់ ៦៧,៩៥លានអោន នៅចុងខែមិថុនា។ តម្លៃនៃទុនបម្រុងមាសរបស់ប្រទេសចិន បានកើនឡើងដល់ ១៣៥,៣៦ពាន់លានដុល្លារ នៅចុងខែកក្កដា ពោលគឺកើនពីចំនួន ១២៩,៩៣ពាន់លានដុល្លារ នៅចុងខែមិថុនា៕