កងកម្លាំងសន្តិសុខបាញ់សម្លាប់ក្រុមជីវពលនៅតំបន់កាស្មៀ ប្រទេសឥណ្ឌា

2023/08/08 01:51:42 am        383

ក្រុមនគរបាលនិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខ បានបាញ់សម្លាប់ជីវពល ៤នាក់ អំឡុងការប៉ះទង្គិចគ្នារយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅស្រុក Rajouri តំបន់កាស្មៀ ប្រទេសឥណ្ឌា។

 ពួកគេបន្តថា ក្រោយទទួលបានរបាយការណ៍ចារកម្ម ប្រតិបត្តិការរុករកចម្រុះ ត្រូវបានធ្វើឡើងដោយកងទ័ពឥណ្ឌា និងនគរបាលរដ្ឋ Jammu-Kashmir នៅតំបន់ Budhal ហើយនៅពេលនោះ ក្រុមជីវពល ចាប់ផ្តើមបាញ់ប្រហារ អំឡុងប្រតិបត្តិការរុករក ក្រោយពីមនុស្សម្នាក់ក្នុងចំណោមពួកគេ ត្រូវបានសម្លាប់ពេលផ្ទុះអាវុធ ហើយក្រោយមកក្រុមភេរវករ ៣នាក់ទៀត ត្រូវបានសម្លាប់។

លោក Mukesh Singhគឺជាស្នងការនគរបាលប្រចាំរដ្ឋ Jammu និយាយថា កងកម្លាំងសន្តិសុខ មានជំនឿថា ក្រុមជីវពលទាំងនេះ មកពីប្រទេសប៉ាគីស្ថាន។

គួរឲ្យដឹងថា ទាហាន៣នាក់ ត្រូវបាសម្លាប់នៅស្រុក Kulgam អំឡុងការផ្ទុះអាវុធជាមួយក្រុមជីវពលកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ការផ្ទុះអាវុធ បានកើតឡើងចំពេលខួប ៤ឆ្នាំនៃការដកចេញស្ថានការពិសេសរបស់តំបន់កាស្មៀ ។ កាលពីមុនរដ្ឋចាំមូ និងរដ្ឋកាស្មៀ ត្រូវបានគេដាក់ឈ្មោះថាជាដែនដីសហព័ន្ធ ប៉ុន្តែត្រូវបានដកចេញស្ថានការពិសេសនេះវិញ កាលពីឆ្នាំ ២០១៩។

កាស្មៀ ដែលជាតំបន់ភាគច្រើនជាជនមូស្លីមនោះ ស្ថិតនៅក្នុងជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរឥណ្ឌា និងប៉ាគីស្ថាន។ ប្រទេសជិតខាងទាំង ២ គ្រប់គ្រងផ្នែកខ្លះនៃតំបន់មួយនេះ ខណៈដែលប្រកាសសិទ្ធិគ្រប់គ្រងទាំងមូលថាជាដែនដីរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        359
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        405
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        383

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME

2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm