WHO៖ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបបានកត់ត្រាការធ្លាក់ចុះចំនួន ៦០% ក្នុងករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាថ្មីកាលពីខែកន្លងទៅ ដោយសាទរដល់ព័ត៌មានដែលបានផ្សព្វផ្សាយ ខណៈឧបទ្វីបនេះគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ ប៉ុន្តែជំហានរីកចម្រើននេះមានលក្ខណៈផុយស្រួយ។

កាលពីថ្ងៃពុធ រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេសបានព្រមព្រៀងថា ប្លុកនេះនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញស្វាគមន៍អ្នកដំណើរដែលមិនចាំបាច់ ដែលបានចាក់សាំងរួចប្រឆាំងនឹងវីរុសកូរ៉ូណាត្រឹមតែមួយដូស ព្រមទាំងចំពោះអ្នកទាំងឡាយដែលមកពីប្រទេសក្នុងតារាង ជាទីដែលវីរុសកូរ៉ូណាអាចត្រូវបានគ្រប់គ្រងដោយជោគជ័យ។ យោងតាមសេចក្ដីពង្រាងនៃគោលការណ៍នានា ដែលសារព័ត៌មាន New York Times ទទួលបានគោលការណ៍ផ្សេងៗត្រូវបានដាក់ចេញ ដើម្បីក្លាយជាគោលនយោបាយផ្លូវការនៅសប្ដាហ៍ក្រោយ និងអាចត្រូវបានអនុវត្តន៍ភ្លាមៗ។ ក្រោមផែនការរបស់សហភាពអឺរ៉ុប ប្លុកនេះនឹងទទួលយកអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ យ៉ាងហោចណាស់ ២សប្ដាហ៍មុនការមកដល់របស់ពួកគេ ដោយមួយក្នុងចំណោមវ៉ាក់សាំងជាច្រើន ដែលត្រូវបានអនុម័តដោយនិយតកររបស់សហភាពអឺរ៉ុបខ្លួនឯង ឬអង្គការសុខភាពពិភពលោក។ វ៉ាក់សាំងទាំងនោះរួមមាន AstraZeneca, Johnson & Johnson, Moderna, Pfizer-BioNTech និង Sinopharm។
ប្រទេសភាគច្រើនទំនងជា នឹងបង្ហាញពីការផ្លាស់ប្ដូរនានាតាមដំណាក់កាល និងជាបន្តបន្ទាប់ ប៉ុន្តែប្រទេសមួយចំនួនក្នុងចំណោមប្រទេសទាំងនោះ ដូចជាប្រទេសក្រិកបានលុបចោលវិធានការដាក់ឲ្យនៅដាច់ដោយឡែករួចទៅហើយ សម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងរួច ឬអ្នកទាំងឡាយដែលធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 តាមប្រព័ន្ធ PCR រយៈពេលជាង ៧២ម៉ោង។ ចក្រភពអង់គ្លេស បារាំង អេស្ប៉ាញ ប៉ូឡូញ អ៊ីតាលី និងប្រទេសផ្សេងទៀតក្នុងប្លុកនេះ បានចាប់ផ្ដើមបន្ធូរបន្ថយវិធានការរឹតត្បិតរួចទៅហើយ៕
អត្ថបទ៖ សុខមាន