មេដឹកនាំគណបក្សប្រឆាំងឥណ្ឌា លោក Rahul Gandhi វិលចូលសភា ក្រោយត្រូវបានប្រគល់តំណែងត្រឡប់មកវិញ

2023/08/08 01:54:18 am        360

លោក Rahul Gandhi បានវិលត្រឡប់មកកាន់សភាប្រទេសឥណ្ឌាវិញហើយ នៅថ្ងៃចន្ទ (ទី៧ ខែសីហា) នេះ បន្ទាប់ពីមានសេចក្តីសម្រេចពីតុលាការកំពូល ដែលជួយលើកមុខមាត់នៃគណបក្ស Congress របស់លោក និងសម្ព័ន្ធមិត្តនៃគណបក្សប្រឆាំងរបស់លោក នៅមុនការបោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi។

លោក Gandhi បានចូលទៅក្នុងអគារសភា បន្ទាប់ពីបានបង្ហាញការគោរពចំពោះរូបសំណាកមេដឹកនាំចលនាសេរីភាពលោក មហាត្មៈ គន្ធី (Mahatma Gandhi) នៅក្នុងអគារ និងក្រោយពីសមាជិកសភាមកពីគណបក្ស Congress និងគណបក្សប្រឆាំងផ្សេងទៀត បានជួបជុំគ្នានៅខាងក្រៅ ដើម្បីស្វាគមន៍រូបលោក។

ការវិលត្រឡប់មកកាន់សភាវិញរបស់លោក Gandhi ដែលជាអ្នកបន្តវេននយោបាយដ៏ល្បីបំផុតមួយរបស់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងពង្រឹងសំឡេងនៃសម្ព័ន្ធភាពអ្នកប្រឆាំងចំនួន ២៦គណបក្ស ដែលទើបបង្កើតថ្មី ដែលដឹកនាំដោយគណបក្ស Congress។


សូមបញ្ជាក់ថា លោក Gandhi វ័យ ៥៣ឆ្នាំ ត្រូវបានកាត់ទោស កាលពីខែមីនា ឆ្នាំ២០១៩ លើការអត្ថាធិប្បាយ ដែលត្រូវបានចាត់ទុកថា ជាការប្រមាថដល់លោក Modi និងអ្នកផ្សេងទៀត ដែលមានឈ្មោះដូចគ្នា ហើយត្រូវបានដកអាសនៈសភារបស់លោក នៅពេលត្រូវបានកាត់ទោសនោះ។ តុលាការកំពូលកាលពីសប្តាហ៍មុន បានសម្រេចព្យួរការកាត់ទោសនេះ ដោយអនុញ្ញាតឲ្យលោក Gandhi ត្រឡប់ទៅកាន់សភាវិញ ហើយចូលរួមប្រកួតប្រជែងការបោះឆ្នោត នៅឆ្នាំក្រោយ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        48
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        53
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm