ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅមុននេះបន្តិចថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១៤នាក់ គឺអគ្គនាយកក្រុមហ៊ុនដីមាស និងប្រព ន្ធ រួមទាំងអង្គរក្ស និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្រោយមានជំលោះជាមួយពលរដ្ឋ និងផ្ទុះអាវុធ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ មានអតិថិជនរាប់សិបនាក់ បានមកតវ៉ា តាំងពីព្រឹកនៃថ្ងៃទី០៧ ខែសីហា ប៉ុន្តែពុំមានការចេញមុខពីខាងភាគីក្រុមហ៊ុនមកជួបជាមួយអតិថិជិនដើម្បីស្វែងរក ដំណោះស្រាយសមស្របណាមួយនោះឡើយ។ ហេតុនេះហើយ ទើបក្រុមអ្នកតវ៉ាបាននាំគ្នាដុតកង់ឡាន ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។ លុះរសៀលថ្ងៃដដែល អ្នកតវ៉ាសុំចូលស្នាក់ការ និងសុំយកអ្នកថតចូលផងដែរ ប៉ុន្តែក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ាចេញមកឃាត់ និងមាន ការវាយតប់គ្នា រហូតឈានដល់ដកកាំភ្លើងខ្លី និងបានវាយដំទៅលើសមត្ថកិច្ចម្នាក់ឱ្យរងរបួស ទើបស មត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់។
បច្ចុប្បន្នមនុស្សប្រុសស្រីទាំង១៤នាក់នេះ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបា លរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ កុម្ភះ


