អ៊ុយក្រែន៖ ប្រធាននុយក្លេអ៊ែររបស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទ (ទី៧ សីហា)ថា អ្នកជំនាញឃ្លាំមើលនុយក្លេអ៊ែរអន្តរជាតិ នៅរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីហ្សា (Zaporizhzhia) ដែលគ្រប់គ្រងដោយ ប្រទេសរុស្ស៊ីមាន«សិទ្ធិចូលមានដែនកំណត់»ខ្លាំងណាស់។
ប្រធានក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន លោក ប៉េត្រូ កូទីន (Petro Kotin) បានធ្វើអត្ថាធិប្បាយរបស់លោកក្នុងដំណើរទស្សនកិច្ចគួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់រោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន ដែលមិនត្រូវបានបង្ហាញ ដោយសារហេតុផលសន្តិសុខ។
លោកបានបន្ថែមថា អ្នកជំនាញ IAEA (ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ) មានលទ្ធភាពចូលទៅកាន់ដំបូលនៃអង្គភាពនុយក្លេអ៊ែរពីរប៉ុណ្ណោះ ហើយថា មានផ្នែកជាច្រើននៅរោងចក្រនេះ ពួកគេពុំមានសិទ្ធចូលទីដល់នោះទេ។
ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ (ទី៤ ខែសីហា)ថា ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានទទួលសិទ្ធិចូលទៅកាន់តំបន់រោងចក្រនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន មួយខែបន្ទាប់ពីបានស្នើសុំវា ហើយរកមិនឃើញគ្រឿងផ្ទុះទេ។
IAEA បាននិយាយកាលពីថ្ងៃទី៥ ខែកក្កដាថា ការចូលទៅកាន់ដំបូលនៃអង្គភាពទាំងពីរ និងផ្នែកខ្លះនៃអគារទួរប៊ីន គឺចាំបាច់ណាស់។
កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បាននិយាយមួយថ្ងៃមុននេះថា ទិន្នន័យប្រតិបត្តិការ បង្ហាញថា «ឧបករណ៍បំផ្ទុះ» ត្រូវបានដាក់នៅលើដំបូលទាំងពីរនោះ៕

