ក្លិបបាល់ទាត់ Tottenham Hotspur បានបដិសេធសំណើរបស់ Bayern Munich ជាលើកទី ៣ ក្នុងការចង់បាន ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ទៅកាន់ទឹកដីអាល្លឺម៉ង់។
សំណើចុងក្រោយដែលត្រូវបានគេដឹងថាមានតម្លៃដល់ទៅ ១០០ លានអឺរ៉ូនោះ នៅតែមិនអាចធ្វើឱ្យក្លិបទាំងពីរខិតទៅជិតគ្នាក្នុងការចរចាជាមួយកីឡាករវ័យ ៣០ ឆ្នាំរូបនេះនៅឡើយ។
សារព័ត៌មានអង់គ្លេសមួយបានចុះផ្សាយថា ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ត្រូវបាន Tottenham Hotspur គ្រោងផ្តល់ប្រាល់ឈ្នួលដល់ ៤០ ម៉ឺនផោនក្នុងមួយសប្តាហ៍ ប្រសិនព្រមបន្តនៅជាមួយក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍មួយនេះ។

មួយរយៈចុងក្រោយនេះ អនាគតរបស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះតែងតែស្ថិតនៅទំព័រមុខនៃសារព័ត៌មានបាល់ទាត់អឺរ៉ុប ស្របពេលដែលក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich ឈានមុខគេ។
មិនត្រឹមតែ Bayern Munich ទេខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានក្លាយជាគោលដៅចំបងរបស់ Real Madrid ផងដែរ និងធ្លាប់ជាគោលដៅចង់បានរបស់ក្លិបអេស្ប៉ាញមួយនេះច្រើនឆ្នាំមកហើយ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ នឹងមិនមានឱកាសលេងនៅ UEFA Champions League ឡើយរដូវកាលក្រោយ ដែលជាមូលហេតុចំបងដែលគេគិតថានឹងចាកចេញពី Spurs៕ អត្ថបទ៖នាង សុភាវុធ
