រាជរដ្ឋាភិបាលបង្កើនទំហំដីនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»ជាងពីរម៉ឺនហិកតា

2023/08/08 06:10:52 pm        1.3 K

រាជរដ្ឋាភិបាលចេញអនុក្រឹត្យកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ទៅជាឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ​និងកែប្រែពីផ្ទៃដីទំហំដីជិតបួនម៉ឺនហិកតា​មកផ្ទៃដីទំហំដីជាង​ប្រាំមួយ​ម៉ឺនហិកតា ​ស្ថិតនៅក្នុង ភូមិសាស្រ្តខេត្តសៀមរាប។

យោងតាមអនុក្រឹត្យ ​ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា​ដែល​ទូរទស្សន៍BTV​ ទទួលបាននាថ្ងៃទី៨ ​ខែសីហា ​ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ថា រាជរដ្ឋាភិបាល​ត្រូវ​បានកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ​ទៅជាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ​និងកែប្រែពីផ្ទៃដីទំហំ ៣៧ ​៥០០(បីម៉ឺនប្រាំពីរពាន់ប្រាំរយ)ហិកតា មកផ្ទៃដីទំហំ៦២ ៨៨៣ (ប្រាំមួយម៉ឺនពីរពាន់ ប្រាំបីរយប៉ែតសិបបី)ហិកតា ស្ថិតក្នុងភូមិសាស្ត្រ​ខេត្តសៀមរាប ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និង និយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ។

តាមសេចក្តីសម្រេច បានឲ្យដឹងទៀតថា​ ផ្ទៃដីឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ៣៧.៥០០(បីម៉ឺនប្រាំពីរពាន់ប្រាំរយ)ហិកតា ដូចមាន​ចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ​ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះ​នៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ​ដែលមានផ្ទៃដីទំហំ២៥ ៣៨៣ (ពីរម៉ឺនប្រាំពាន់បីរយប៉ែតសិបបី)​ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ ​អនក្រ.បក ចុះថ្ងៃទី២៦ ខែមករាឆ្នាំ២០១៧ ស្តីពីការ​បង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

អនុក្រឹត្យ បានបញ្ជាក់ដែរថា ​ការបង្កើនទំហំដី និងកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ទៅជា​ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»នេះ​ ក្នុងគោលបំណង ធានាការថែរក្សា និង​ការពារសោភណភាព​ធម្មជាតិ ​វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី ​និងជីវៈចម្រុះ ,ផ្តល់ផលិតផល និងសេវា​កម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព,រក្សាលំនឹងបរិស្ថាន និងរួមចំណែក​កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ ,និង​លើក​កម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ​ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ​ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។

តាមរយៈអនុក្រឹត្យនេះរាជរដ្ឋាភិបាលក៏បានប្រគល់ទៅក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ​«ភ្នំគូលែន» ​ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីធានាដល់ការ ​គ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ​ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព​ និងការរស់នៅ ដោយ​ចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អនុក្រឹត្យបានបញ្ជាក់បន្ថែមទៀតថា លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់​សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យ​ប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យ​ស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មាន​លិខិត​បទដ្ឋានគតិយុត្ត ថ្មីមក​ជំនួស​ស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

ជាមួយគ្នានោះដែរ ​រាជរដ្ឋាភិបាលក៏បានណែនាំឲ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ​គណៈរដ្ឋមន្រ្តី រដ្ឋ​មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​រដ្ឋមន្រ្តីក្រសួងបរិស្ថាន ​រដ្ឋមន្រ្តីគ្រប់ក្រសួង និងប្រធាន​គ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ​ និងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ត្រូវទទួល​បន្ទុកអនុវត្តអនុក្រឹត្យ​ នេះតាមភារកិច្ចរៀងៗខ្លួនចាប់​ពីថ្ងៃចុះហត្ថលេខានេះតទៅផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm