អ្នកចាំទីជើងចាស់ស្វ៊ីស Yann Sommer បានសម្រេចចិត្តចាកចេញពី Bayern Munich ទៅចូលរួមជាមួយក្លិប អ៊ីតាលី Inter Milan ហើយ នេះបើតាមការបញ្ជាក់របស់ក្លិបទាំងពីរ។
មិនមានការបង្ហាញផ្លូវការពីកិច្ចសន្យាផ្ទេរនេះឡើយ តែសារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា Inter Milan បានចំណាយលុយ ៦ លានអឺរ៉ូ។
កីឡាករវ័យ ៣៤ ឆ្នាំដែលជាជម្រើសដំបូងរបស់ក្រុមជម្រើសជាតិស្វ៊ីស បានមកដល់ Bayern Munich កាលពីខែមករាដើម្បីជំនួសតំណែង Manuel Neuer ដែលមានរបួស។

ការមកដល់របស់ Sommer មកកាន់ Inter Milan ក៏ជាកម្លាំងសំខាន់ក្នុងការប៉ះប៉ូវការចាកចេញរបស់អ្នកចាំទី កាមេរូន Andre Onana ដែលបានចាកចេញទៅកាន់ Manchester United ក្នុងតម្លៃ ៥១ លានអឺរ៉ូ។
Yann Sommer បានជួយ Bayern Munich ឈ្នះជើងឯក Bundesliga លើកទី ៣៣ តាមរយៈជ័យជំនះប្រកួតចុងក្រោយ។
ជាមួយក្រុមជម្រើសជាតិស្វ៊ីស Yann Sommer បង្ហាញខ្លួនបាន ៨០ លើក តាំងពីកោះហៅចូលលេងប្រកួតដំបូងទល់នឹងរ៉ូម៉ានីនៅឆ្នាំ ២០១២៕អត្ថបទ៖នាង សុភាវុធ
