រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ គឺជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ល្អ​លើ​ផ្នែក​អចលនទ្រព្យ

2021/05/21 09:56:52 pm        665

ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​អចល​ទ្រព្យ ថា ចិន​ផ្តោត​ការ​វិនិយោគ​សំខាន់​ជាងគេ​នៅ​កម្ពុ​ជា​ មានវិស័យ​សំណង់ និង​វិស័យ ​ឧស្សាហកម្ម​កាត់ដេរ ​ដែលជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​វិស័យ​ដីធ្លី ​នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​ព្រះសីហនុ មានការ​ហក់​ឡើង​ខ្ពស់ ​ហើយ​ផ្នែក​នេះ​ នៅតែ​បន្ត​មាន​សក្ដានុពល​បន្ថែមទៀត ​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល ។

លោក លឹម សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើកឡើង​ នៅក្នុង​សន្និសីទ​សារព័ត៌មាន ​ស្តីពី​បច្ចុប្បន្នភាព​ទីផ្សារ​អចលនវត្ថុ​ក្នុង​កំឡុង​កូ​វីដ​-១៩ នៅ​ថ្ងៃទី២០ខែកុម្ភៈ នេះ​ថា ​ចិន​គឺជា​កំលាំង​ចលករ​មួយ​បាន​ជំរុញ​ការ​រីក​ចម្រើន​វិស័យ​សេដ្ឋកិច្ច មិនមែន​តែ​កម្ពុជា​ប៉ុណ្ណោះ​ទេ ​គឺ​នៅ​ក្នុង​អាស៊ាន​ទាំងមូល​ ក្នុងនោះ​ សម្រាប់​ក្រប ខណ្ឌ​គោលនយោបាយ​ដែល​ប្រទេស​ចិន​បាន​អនុវត្តន៍​ជាមួយ​កម្ពុជា ​គឺ​មាន​គ្រប់​ផែនការអភិវឌ្ឍ និង​គ្រប់​ជ្រុងជ្រោយ ដូចជា​នាពេល​កន្លងមក​នេះ កម្ពុជា​-​ចិន ​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ​កម្ម​សេរី​បន្ថែម ​ដែល​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ ​គឺ​បាន​ជួយ​ពេញ​ផ្ទៃ​ប្រទេស ដោយ​មិនបាន​កំណត់​នូវ​តំបន់​ប៉ូល​ណាមួយ​ឡើយ ។

លោក បន្តថា ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​នេះ សម្រាប់​ក្របខណ្ឌ​ជាតិ ចិន​មាន​កិច្ចសហការ​ស្ទើរ​គ្រប់​ប៉ូល​សំខាន់ៗ​ទាំងអស់ ប៉ុន្តែ​កម្រិត​ថ្នាក់ក្រោម​ជាតិ ​អ្នកវិនិយោគទុន គឺ​បាន​ចាប់​យក​ការ​វិនិយោគ ​ឬ​ឱកាស​ណា​ដែល​មាន​ផល​វិជ្ជមាន​ត្រឡប់មកវិញ​ ដូចជា ​ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ជាដើម ជាក់​ស្តែង​យើង​សង្កេតឃើញថា តំបន់​ចំនួន​ពីរ​គឺ រាជធានី​ភ្នំពេញ ​និង​ខេត្ត​ព្រះសីហនុ គឺជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ល្អ​លើ​ផ្នែក​អចលនទ្រព្យ ​ដែល​កំពុងមាន​សន្ទុះ​រីកចម្រើន ។

ជុំវិញ​អ្នក​វិនិយោគ​ចិន​, លោក សន សៀ​ប អនុប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លើកឡើងថា បើតាម​របាយការណ៍​ប្រធាន​ប្រតិបត្តិ​ក្រុមប្រឹក្សាភិបាល​ចិន​-​អាស៊ាន បាន​បង្ហាញថា ចិន​មានការ​វិនិយោគ​លើ​គោលដៅ​ធំៗ​ចំនួន​៥ គឺ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​, គម្រោង​វិស្វកម្ម​, គម្រោង​អចលនទ្រព្យ​, E-commers ​និង​ឌីជីថល Economic និង​ផ្នែក​ផលិតកម្ម និង​ដង្គុំ​ជាដើម​, ដែល​បញ្ហា​នេះ អ្នក​វិនិយោគ​ចិន​កំពុង​ចាប់អារម្មណ៍​ក្នុងការ​វិនិយោគ​ផងដែរ​, ជាក់ស្តែង​នៅ​ឆ្នាំ ២០២០ ចិន​ជា​អ្នក​ទី​១ សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា ហើយ​លោក​សង្ឃឹមថា បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ-១៩ បាន​ធូរស្រាល ចិន​នៅតែ​នាំមុខគេ​ លើ​ការវិនិយោគ​នៅ​កម្ពុជា​ដ៏​ដែល ។

ទាក់ទង​នឹង​គោលដៅ​វិនិយោគ​នេះដែរ​, ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន CPL Cambodia Properties Limited, បានលើកឡើង​ផងដែរ ជុំវិញ​និង​ការវិនិយោគ កម្ពុជា​នៅ​ទាក់ទាញ​អ្នកវិនិយោគ​ចិន​បន្ថែមទៀត បន្ទាប់ពី​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​, បច្ចុប្បន្ន​ចិន​ក៏​កំពុង​សម្លឹង​មើល​ការ​វិនិយោគ​លើ​ផ្នែក​កសិកម្ម​បន្ថែម សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ​ទៅកាន់​ប្រទេស​របស់ខ្លួន ​ព្រោះ​ទីផ្សារសេរី​នៅ​ប្រទេស​ចិន​ប្រាកដជា​នាំចូល​បន្ថែម ចំពោះ​ផលិតផល​សក្ដានុពល​ដែល​កម្ពុ​ជា​មាន​, ខណៈដែល​បច្ចុប្បន្ន​ផលិតផល​សក្ដានុពល​ទាំងនោះ កំពុង​ចាប់អារម្មណ៍​ពី​អ្នកវិនិយោគទុន​បរទេស​ផងដែរ ៕

អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm