អ្នកជំនាញ៖ ផែនការបញ្ចេញសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា របស់ជប៉ុន គឺជាវិធានការកខ្វក់ និងខ្វះភស្តុតាងសុវត្ថិភាព

2023/08/08 06:31:39 pm        108

ជប៉ុន៖ ផែនការរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកសំណល់ បំពុលដោយនុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅតែបន្តបង្កឱ្យមានកង្វល់អំពីសិទ្ធិមនុស្ស និងបរិស្ថានទូទាំងពិភពលោក។ 

ប្រធានក្រុមគ្រូពេទ្យអន្តរជាតិសម្រាប់ការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ (IPPNW) បាននិយាយថា គម្រោងការនោះគឺជាវិធីសាស្រ្តកខ្វក់ ហើយខ្វះភស្តុតាងអំពីសុវត្ថិភាពរបស់វា។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN) លោកបណ្ឌិត Tilman Ruff សហប្រធាននៃក្រុមគ្រូពេទ្យអន្តរជាតិ IPPNW បានបំភ្លឺលើបញ្ហានៃផែនការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ របស់ប្រទេសជប៉ុន ដោយលោកបានរិះគន់ថា មិនបានផ្តល់អាទិភាពខ្ពស់លើការការពារសុខភាពមនុស្ស និងបរិស្ថាន។

លោក Ruff បានចង្អុលបង្ហាញថា ផែនការបង្ហូរទឹកនេះអាចនាំមកនូវឥទ្ធិពលអវិជ្ជមានយ៉ាងច្រើនទៅលើប្រជាជនមួយចំនួនធំ ដែលរស់នៅតាមឆ្នេរសមុទ្រ និងធ្វើការចិញ្ចឹមជីវិតក្នុងឧស្សាហកម្មនេសាទ ដោយសារតែការបញ្ចេញទឹកដែលមានមេរោគនុយក្លេអ៊ែរនេះ នឹងបង្ខំឱ្យប្រទេសនានាដាក់ចេញនូវតម្រូវការតឹងរ៉ឹងបន្ថែមទៀតលើការនាំចូលអាហារសមុទ្រ។

អ្នកជំនាញរូបនោះបានបញ្ជាក់បន្ថែមទៀតថា សហគមន៍អន្តរជាតិគួរតែប្រើប្រាស់បណ្តាញការទូតដើម្បីបង្ហាញពីការព្រួយបារម្ភអំពីបញ្ហានេះ និងគាំទ្រដល់បណ្ដាប្រទេសកោះប៉ាស៊ីហ្វិកនានាក្នុងការសន្ទនារបស់ពួកគេ ជាមួយប្រទេសជប៉ុនក្នុងកម្រិតទ្វេភាគី និងពហុភាគី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យប្រទេសជប៉ុនមានការទទួលខុសត្រូវបន្ថែមទៀតលើបញ្ហានេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm