កីឡាការិនីហែលទឹកចិន Zhang Yufei បានធ្វើរឿងភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យពិភពលោក World University Games នៅទីក្រុងឆឹងទូ ប្រទេសចិន ក្រោយឈ្នះមេដាយមាសសរុប ៩ គ្រឿងពីកីឡាហែលទឹក។
មិនត្រឹមតែប៉ុណ្ណេះ Zhang Yufei ក៏បានបង្កើតកំណត់ត្រាក្លាយជាកីឡាការិនីដំបូងដែលឈ្នះមេដាយមាសច្រើនបំផុតក្នុងព្រឹត្តិការណ៍ បន្ទាប់ពីឈ្នះមេដាយមាសទី ៨ ពិវិញ្ញាសារ ហែលសេរី ៥០ ម៉ែត្រ និងឈ្នះមេដាយមាសទី ៩ នៅវិញ្ញាសារហែលបណ្តាក់ ១០០ ម៉ែត្រ ៤ នាក់។

ជារួមរាល់វិញ្ញាសារដែល Zhang Yufei បានចូលលេងក្នុងប្រភេទកីឡាហែលទឹក គឺកីឡាការិនីវ័យ ២៥ ឆ្នាំរូបនេះ ប្រមូលយកទាំងអស់។
ចិនឈរលើគេក្នុងតារាងមេដាយក្នុងប្រភេទកីឡាហែលទឹកនៅ World University Games នេះដោយឈ្នះមេដាយមាស ១៨ ក្នុងចំណោម ២០។
ដោយឡែកសរុបមេដាយជារួមគ្រប់ប្រភេទកីឡាវិញ ចិនក៏នៅតែឈរលើគេដែរដោយមានមេដាយមាសសរុប ៩០ គ្រឿង តាមពីក្រោយដោយជប៉ុនលេខ ២ មាន ២០ គ្រឿង និងលេខ ៣ កូរ៉េមាន ១៧គ្រឿង៕ អត្ថបទ៖ នាង សុភាវុធ


