មនុស្សជាង ១.០០០ ត្រូវបានជម្លៀសចេញ ខណៈចំហេះព្រៃនៅព័រទុយហ្គាល់រីករាលដាលកាន់តែខ្លាំង

2023/08/08 06:38:37 pm        83

ព័រទុយហ្កាល់៖ នៅថ្ងៃអង្គារនេះ ក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់បានព្យាយាមពន្លត់ភ្លើងចំហេះព្រៃដែលកំពុងឆាបឆេះនៅភាគខាងត្បូងប្រទេសព័រទុយហ្កាល់ ដែលបានឆេះរាលដាលលើផ្ទៃដីរាប់ពាន់ហិចតា និងបង្ខំឲ្យមានការជម្លៀសមនុស្សប្រហែល ១.៤០០ នាក់។ 

ភ្លើងឆេះព្រៃដែលបច្ចុប្បន្នកំពុងត្រូវបានទប់ស្កាត់ដោយក្រុមអ្នកពន្លត់អគ្គិភ័យជាង ៨០០ នាក់បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍នៅក្នុងក្រុងអូដេមីរ៉ា(Odemira) ក្នុងតំបន់អាឡិនតេចូ(Alentejo)ប៉ុន្តែចាប់តាំងពីពេលនោះមកបានរាលដាលទៅភាគខាងត្បូងឆ្ពោះទៅតំបន់ អាល់ ហ្គាវ (Algarve) ដែលជាគោលដៅទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ល្បីៗជាច្រើនរបស់ប្រទេសព័រទុយហ្គាល់។ 

សីតុណ្ហភាពខ្ពស់ និងខ្យល់បក់ខ្លាំងកំពុងបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង ដែលបានបំផ្លាញផ្ទៃដីប្រហែល៦.៧០០ ហិកតា។ មិនយូរប៉ុន្មានមុនពេលថ្ងៃលិចកាលពីថ្ងៃចន្ទ ផ្ទៃមេឃនៅក្រុងអូដេមីរ៉ា បានប្រែជាងងឹត ខណៈពពកផ្សែងដ៏ធំគ្របដណ្ដប់ពាសពេញមេឃ។

អភិបាលក្រុង អេដេមីរ៉ា លោក ហេលឌ័រ ហ្គូរ៉េរ៉ូ (Helder Guerreiro) បានហៅស្ថានភាពនេះថា ធ្ងន់ធ្ងរ លំបាក និងស្មុគស្មាញ ស្របពេលមេបញ្ជាការការពារជនស៊ីវិលលកហូសេ រីប៊ើរ៉ូ (Jose Ribeiro) បាននិយាយថា មាន ការងារជាច្រើន នៅខាងមុខដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃនេះ ។  

ក្រុមអាជ្ញាធរបាននិយាយថា ភូមិតូចៗសរុបចំនួន ១៩ កន្លែងស្ថិតនៅតំបន់ទេសចរណ៍ចំនួន ៤ និងកន្លែងបោះជំរំមួយ ត្រូវបានជម្លៀសចេញពីការប្រុងប្រយ័ត្ន ហើយផ្លូវជាច្រើនត្រូវបានបិទ។

បណ្តាប្រទេសនៅអឺរ៉ុបខាងត្បូង ដូចជាព័រទុយហ្គាល់ បាននឹងកំពុងប្រឈមចំពោះសីតុណ្ហភាពបំបែកកំណត់ត្រា ក្នុងរដូវទេសចរណ៍រដូវក្តៅខ្ពស់បំផុត ដែលជំរុញឲ្យក្រុមអាជ្ញាធរព្រមានពីហានិភ័យសុខភាព។

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា រលកកម្ដៅបានកើតមានឡើងកាន់តែញឹកញាប់ កាន់តែខ្លាំង និងរាលដាលពេញមួយរដូវ ដោយសារការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm