នីហ្សេរីយ៉ា៖ ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសខ្លួន ជុំវិញការគំរាមកំហែងរបស់លោកក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីផ្លាស់ប្តូររដ្ឋប្រហារនៅក្នុងប្រទេសជិតខាង នីហ្សេ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មានការប្រឆាំងយ៉ាងខ្លាំងចំពោះអន្តរាគមន៍យោធានៅក្នុងសម័យប្រជុំនៃសភាជាន់ខ្ពស់គឺព្រឹទ្ធសភាកាលពីថ្ងៃសៅរ៍ បើទោះបីជាសភាជាន់ខ្ពស់នោះ ត្រូវបានគ្រប់គ្រងដោយគណបក្សរបស់លោក Tinubu ក៏ដោយ។

នេះជាករណីពិសេសក្នុងចំណោមសមាជិកសភាតំណាងឱ្យរដ្ឋនៅតាមបណ្តោយព្រំដែនប្រវែងជាង១.៥០០គីឡូម៉ែត្រ (៩៣០ ម៉ាយល៍) ជាមួយប្រទេសនីហ្សេ ប៉ុន្តែក៏មានការថ្កោលទោសទូទាំងប្រទេសអំពីលទ្ធភាពនៃសង្គ្រាមផងដែរ។
ប្លុកតំបន់អាហ្រ្វិកខាងលិច Ecowas បានកំណត់កាលបរិច្ឆេទឳសានវាទនៅថ្ងៃអាទិត្យ សម្រាប់របបសឹកដើម្បីបោះបង់អំណាច បើមិនដូចច្នោះទេពួកគេប្រឈមមុខនឹងសកម្មភាពយោធាដែលអាចកើតមាន។ ការសម្រេចនេះត្រូវបានគេមើលឃើញថា ជាការសម្រេចរបស់លោក Tinubu ខណៈដែលលោកគឺជាប្រធានបច្ចុប្បន្នរបស់ប្លុក Ecowas ហើយប្រទេសនីហ្សេរីយ៉ាគឺជាសមាជិកដ៏មានឥទ្ធិពលបំផុតរបស់ប្លុកនេះផងដែរ។
ទោះបីជារបបសឹកបានប្រឆាំងនឹងឱសានវាទក៏ដោយ ក៏ប្លុក Ecowas មិនបានឆ្លើយតបដោយការបញ្ជូនកងទ័ពភ្លាមៗទេ។ នេះជាការធូរស្រាលដល់ជនជាតិនីហ្សេរីយ៉ាជាច្រើន ដែលគាំទ្រដំណោះស្រាយការទូតចំពោះវិបត្តិនេះ៕
