ពលរដ្ឋ ៣ភូមិអាចរកចំណូលបានពីមុខរបរត្បាញក្រមា ជាមុខរបរបានបន្សល់ទុកតាំងពីដូនតា

2023/08/08 06:45:20 pm        156

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៣ភូមិគឺភូមិតាមា ភូមិទំនប់ថ្មី និងភូមិរង្សី ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ បង្កើតជាសហគមន៍ត្បាញក្រមា ដែលបន្សល់ទុកតាំង​ពី​ដូនតា អាចធ្វើឲ្យជីវភាព​របស់ពួកគាត់ បានធូរធាមួយកម្រិត បន្ទាប់ពីធ្វើស្រែចំការជៀសវាងការចំណាកស្រុក ។

ប្រជាពលរដ្ឋឈ្មោះ សយ សារី តំណាងឲ្យពលរដ្ឋដទៃទៀត រស់នៅចំណុចភូមិទំនប់ថ្មីឃុំបេង បានរៀបរាប់ថា គ្រួសាររបស់គាត់ ក៏​ដូចជាក្រុមគ្រួសារដទៃទៀត មួយចំនួន​បា​ន​ងាកមក​ប្រកប​មុខរបរត្បាញក្រមា ដែលជារបរមួយមានតាំងបុរាណបានបន្សល់ទុកពីដូនតា បច្ចុប្បន្នមុខរបរនេះ នៅតែបន្តមានប្រជាពលរដ្ឋមួយចំនួនបន្តធ្វើរបរនេះ ព្រោះរបរត្បាញក្រមា​អាចផ្តល់ប្រយោជន៍ច្រើន​ដល់ពួកគាត់បន្ទាប់ពីធ្វើស្រែចំការ។

ពលរដ្ឋរូបនេះ បានបន្តថា ការត្បាញក្រមាប្រសិនបើយើងខិតខំនោះ ក្នុងមួយថ្ងៃ​អាចត្បាញ​បាន​ចំនួនពីរទៅបីប្រមាផងដែរ ។ ក្រមាមួយអាចលក់បានតម្លៃជាងពីរម៉ឺនរៀល ទៅ​តាមប្រភេទ​សាច់ក្រមា ។ ក្នុងនោះ​នៅពេលយើងធ្វើបានហើយនោះ មានខាងមន្ទីរកិច្ចការនារីខេត្ត​មក​ទទួល​ទិញ​ពីបងប្អូន និងជួយរកទីផ្សារឲ្យមិនលំបាកបងប្អូន​យកទៅលក់នៅ​លើទីផ្សារនោះទេ ដោយតម្លៃសមរម្យដូចលើ​ទីផ្សារផងដែរ។

យ៉ាងណាម៉ិញលោកស្រីឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានលើកឡើងថា ការត្បាញក្រមានេះ មិនមែនសុទ្ធតែអ្នកស្រុកបន្ទាយអំពឹលចេះត្បាញទាំងអស់គ្រប់គ្នានោះទេ គឺក្រុមការងារជ្រើសរើស និងជួយឧបត្ថម្ភចំពោះតែពលរដ្ឋណា​មាន​ជំនាញ​ស្រាប់ និងអ្នកមិនចេះ​អាចរៀនបន្ត​ពីអ្នកចេះក្នុងមូលដ្ឋាន​របស់ខ្លួន​ ដើម្បីទទួលបានជំនាញត្បាញនេះ។

លោកស្រីបញ្ជាក់ថា ក្នុងនោះមន្ទីរកិច្ចការនារីខេត្តបានជ្រើសអ្នក​ដែល​មាន​ជំនាញ​ចេះ​ត្បាញ​ស្រាប់​នៅតាមបណ្តាលក្រុងស្រុកគោលដៅ​ រួមមាន​៖ ស្រុកចុងកាល់ ក្រុងសំរោង និងស្រុកបន្ទាយអំពឹល ដើម្បីបង្កើតជាសហគមន៍នៅតាមមូលដ្ឋានរៀងៗខ្លួន រាល់សំម្ភារៈ និង​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​ដែលពលរដ្ឋពុំមានលទ្ធភាពទិញខាងមន្ទីរជាអ្នកជួយឧត្ថម្ភធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋ​អាចរក​ចំណូល​បានគ្រប់គ្រាន់​សម្រាប់ការផ្គត់ផ្គង់ជីវភាពក្នុងក្រុមក្រួសាររបស់ពួគាត់។

ជាមួយគ្នានោះដែរលោកស្រី ក៏​បាន​អំពាវនាវដល់​អាជីវករ ​និង​តាម​មន្ទីរស្ថាប័ននានា​ជុំវិញខេត្ត​ធ្វើយ៉ាងណាជួយគាំទ្រ ​និងទិញផលិតផល​ដែលជាស្នាដៃរបស់​កូនខ្មែរ​ដែល​ធ្វើចេញ​ពី​ដៃផ្ទាល់​របស់​ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ ​និងជំរុញ​ឲ្យមានការផលិតបន្ថែមទៀត ដើម្បីជាការលើកទឹកចិត្ត​ដល់ពួកគាត់​ផងដែរ៕ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm