មនុស្សរាប់ពាន់នាក់នៅហៃទី ធ្វើបាតុកម្មទាមទារសុវត្ថិភាពពីក្រុមជនអន្ធពាលហិង្សា

2023/08/08 06:58:38 pm        109

ហៃទី៖ មនុស្សរាប់ពាន់នាក់ដោយមានបិទមុខរបស់ពួកគេដើម្បីបិទបាំងអត្តសញ្ញាណ បានដង្ហែរបាតុកម្មឆ្លងកាត់រដ្ឋធានីប្រទេសហៃទីកាលពីថ្ងៃចន្ទ ទាមទារការការពារពីក្រុមជនអន្ធពាលហិង្សាជាអ្នកដែលកំពុងចូលលួចប្លន់នៅទីជិតខាងក្នុងរដ្ឋធានីព័រអូប្រាំង និងលើសពីនេះ។ 

ជីវិតរស់នៅរាល់ថ្ងៃរបស់ពលរដ្ឋហៃទី ត្រូវបានរំខានដោយអំពើហិង្សាពីជនអន្ធពាលឥតឈប់ឈរ ដែលបានបង្កឲ្យមានភាពក្រីក្រកាន់តែធ្ងន់ធ្ងរនៅទូទាំងប្រទេស ខណៈប្រទេសនេះរង់ចាំការសម្រេចចិត្តពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញការដាក់ពង្រាយដ៏មានសក្តានុពលនៃកងកម្លាំងប្រដាប់អាវុធអន្តរជាតិ។ យើងចង់បានសន្តិសុខ ហ្វូងមនុស្សបានស្រែកដូច្នេះខណៈចេញធ្វើបាតុកម្មរយៈពេល២ម៉ោងពីសហគមន៍ Carrefour-Feuilles (កាហ្វួរ ហ្វើយ) ដែលជួបបញ្ហា ទៅកាន់ជំរំ de Mars នៅក្នុងតំបន់ទីប្រជុំជន ហើយបន្ទាប់មកទៅកាន់លំនៅឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី ជាកន្លែងដែលនគរបាលបានបំបែកបាតុកម្មដោយប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក។

នាង Wilene Joseph អាយុ៣៦ឆ្នាំ ជាអាជីវករលក់ដូរតាមដងផ្លូវនិងជាម្តាយមានកូន២នាក់ដែលបានមកចូលរួមធ្វើបាតុកម្មទាមទារការការពារបាននិយាយថា ខ្ញុំពុំអាចធ្វើការងារបាន ខ្ញុំពុំអាចចេញទៅខាងក្រៅ ខ្ញុំដូចជាអ្នកទោសម្នាក់នៅតែក្នុងលំនៅឋាន។ នាង Joseph និយាយអំពីកូនៗរបស់នាង មានអាយុ៥ឆ្នាំ និង៧ឆ្នាំ ថា ខ្ញុំព្រួយបារម្ភអំពីកូនៗរបស់ខ្ញុំព្រោះតែគ្រាប់កាំភ្លើងកំពុងហោះមកពីគ្រប់ទិសដៅគ្រប់ពេលវេលា។ ស្ថានការណ៍បែបនេះពុំអាចទទួលយកបាននោះទេ។ 

ចាប់តាំងពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moïse( ចូវ៉ិនណែល ម៉ូអ៊ីស) ក្នុងឆ្នាំ២០២១ អ្នកជំនាញនិយាយថា ក្រុមជនអន្ធពាល បានដណ្តើមយកការគ្រប់គ្រងរហូតដល់៨០ភាគរយ នៅទីក្រុងព័រអូប្រាំង ដែលមានការសម្លាប់ ការចាប់ជំរិត និងការរាលដាលការភ័យខ្លាចនៅក្នុងសហគមន៍ជាច្រើនដែលកំពុងទទួលរងភាពក្រីក្រតែក្នុងតំបន់រួចទៅហើយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm