កូរ៉េខាងត្បូង៖ ក្រុមកាយរិទ្ធិ៍ ត្រូវបានគេឃើញកំពុងរៀបចំសម្រាប់ការជម្លៀសខ្លួនពីទីតាំងបោះជំរំក្នុងពិធីជួបជុំក្រុមកាយរិទ្ធិ៍ពិភពលោក នៅក្នុងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ មុនពេលការខិតចូលជិតមកដល់នៃព្យុះទីហ្វុង។
អ្នករៀបចំនិយាយកាលពីថ្ងៃចន្ទថា មនុស្សរាប់ម៉ឺននាក់ នឹងចាកចេញពីទីតាំងបោះជំរំនៅក្នុងតំបន់ដីគោកដែលទទួលបានសិទ្ធក្នុងការរៀបចំ នៅក្នុងខេត្ត Jeolla ភាគនិរតី។
អ្នករៀបចំនិយាយថា អ្នកចូលរួមប្រមាណ៣៦.៦០០នាក់ នឹងឡើងជិះរថយន្តក្រុងនៅថ្ងៃអង្គារនេះទៅកាន់តំបន់នានាចេញឆ្ងាយពីផ្លូវព្យុះទីហ្វុង Khanun ដែលបានបង្កការបំផ្លាញរួចទៅហើយនៅប្រទេសជប៉ុនភាគខាងត្បូង ហើយត្រូវបានគេរំពឹងថានឹងវាយបក់ទៅលើប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា។
ក្រុមមន្ត្រីកំពុងស្វែងរកទីកន្លែងដែលអាចផ្លាស់ប្តូរគ្នា និងទីកន្លែងស្នាក់នៅ នៅក្នុងនិងជុំវិញទីក្រុងសេអ៊ូល។
ពិធីជួបជុំក្រុមកាយរិទ្ធិ៍ត្រូវបានកំណត់ពេលដំណើរការរហូតដល់ថ្ងៃទី១២ ខែសីហា ដែលនឹងនៅបន្ត៕

