នគរបាលឃាត់ខ្លួនមនុស្ស០៤នាក់ ពាក់ព័ន្ធនឹងករណីបើកល្បែងស៊ីសងខុសច្បាប់

2023/08/08 07:15:58 pm        920

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញធ្វើការឃាត់ខ្លួនមនុស្ស ៤នាក់ពាក់ព័ន្ធករណីបើកទីតាំងកត់​កន្ទុយ​លេខឆ្នោតវៀតណាម ជាល្បែងខុសច្បាប់ ជ្រកក្រោមអាជីកម្មឆ្នោត យីហោ ម៉ូឌែន ឡូថូរី និងដកហូតវត្ថុតាងបានមួយចំនួន។

ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង ៣និង៥០នាទីល្ងាចថ្ងៃទី៧ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១២ ផ្លូវលេខ៩៣ ភូមិ៦សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបកម្លាំងជំនាញបានធ្វើការ ស្រាវជ្រាវ​ឈានដល់ការបង្ក្រាបជាក់ស្តែងក្នុងករណី បើក​ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ដោយប្រើម៉ាស៊ីន​អេឡិចត្រូនិច​កត់កន្ទុយលេខឆ្នោតវៀតណាម ​ជ្រកក្រោមអាជីកម្មឆ្នោត យីហោ ម៉ូឌែន ឡូថូរី។

ក្នុងរង្វង់ប្រតិបត្តិការនេះ ​កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាង​មួយចំនួន​ពាក់ព័ន្ធនឹងការ​ប្រើប្រាស់​សម្រាប់​កត់កន្ទុយ​លេខឆ្នោតវៀតណាម​នេះ រួមមាន៖ ម៉ាស៊ីនអេឡិចត្រូនិចគ្មានម៉ាក ពណ៌ខ្មៅខៀវ ​សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ ដើម្បីចេញសន្លឹកឆ្នោតវៀតណាម ​ចំនួន០១គ្រឿង។ ម៉ាស៊ីនអេឡិចត្រូនិច ម៉ាកSUNMI V2S ​ពណ៌ទឹកក្រូចលាយខ្មៅសម្រាប់​ចេញ​កន្ទុយ​សន្លឹកឆ្នោត​វៀតណាម​ ចំនួន០១គ្រឿង។ ម៉ាស៊ីនអេឡិចត្រូនិចម៉ាក MODERN LOTTERY ពណ៌ខៀវ សម្រាប់​ចេញកន្ទុយសន្លឹកឆ្នោត ​ចំនួន០១ គ្រឿង​ និងកន្ទុយសន្លឹកឆ្នោតវៀតណាម ​ដែលចាក់រួច មួយចំនួន។

ក្រោយធ្វើការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបាននាំខ្លួនមនុស្សទាំង០៤នាក់​ទៅ ​អធិការដ្ឋាន​នគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ​និងកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        360
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm