យន្តហោះដឹកអ្នកដំណើរចុះចតផ្ទៃទឹក នឹងចាប់ផ្តើមដំណើរការនៅកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២៣

2023/08/08 01:44:10 pm        742

ភ្នំពេញ៖ បើមិនមានការប្រែប្រួលនោះទេ យន្តហោះហោះចុះចតលើផ្ទៃទឹក ​និងលើគោក នឹង​ចាប់ផ្តើមបើកដំណើរការដឹកអ្នកដំណើរ ​និងទេសចរជាតិអន្តរជាតិនៅក្នុងស្រុក ជាលើកដំបូងនៅកម្ពុជា នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣នេះ។

បើតាមការអះអាងរបស់ឯកឧត្តម ជុក ជំនោរ អគ្គនាយកអគ្គនាយកដ្ឋានអភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ​នៅថ្ងៃទី៨ ខែសីហានេះ ​បានឲ្យដឹងថា គម្រោង​ផ្តល់សេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ​របស់ក្រុមហ៊ុន ​Samra Seaplane នឹងចាប់ផ្តើមដឹកអ្នកដំណើរ ​និងទេសចរជាតិអន្តរជាតិ ក្នុងស្រុក​ រវាងសៀមរាប ​ខេត្តព្រះសីហនុ នៅក្នុងខែធ្នូ ឆ្នាំ២០២៣នេះ។

ឯកឧត្តម បន្តថា ​យន្តហោះលើទឹកនេះដែរ នឹងដាក់តាំង​បង្ហាញ ​នៅក្នុងឱកាសកម្ពុជា ​រៀបចំ​បុណ្យ​សមុទ្រជុំទី៣ លើកទី១០ នៅខេត្តកែប ​នៅចុងឆ្នាំនេះផងដែរ។

ឯកឧត្តម ជុក ជំនោរ ថ្លែងថា នៅក្នុងជំនួបក្រុមការងារអ្នកជំនាញទេសចរណ៍ ​ជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ​ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ​Royal Group កាល​ពីពេលថ្មីៗនេះ តំណាងក្រុមហ៊ុន​ ក៏បានបញ្ជាក់ថា ​នៅពេលនេះ ក្រុមហ៊ុន​បានកំពុងធ្វើការ​ជាមួយ​រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ​ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពី​លក្ខណៈ​បច្ចេកទេស បទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរ​បន្ថែមទៀត ដោយក្នុងនោះក្រុមហ៊ុន​គ្រោងនាំ​ចូលប្រភេទយន្តហោះហោះលើទឹកចំនួន​ ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹង​សាកល្បង​ហោះហើរ​សម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ ​និងភ្នំពេញ-ព្រះសីហនុ ហើយក៏នឹងចុះចតទៅដល់​គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី និងកោះនានាទៀត​នៅខេត្តកំពត កែប និងកោះកុង។

ឯកឧត្តម បន្តថា​ គម្រោងផ្តល់សេវាដឹកជញ្ជូនផ្លូវអាកាស​តាមរយៈយន្តហោះលើទឹក ​នេះ នឹង​ផ្តល់​ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរ​ទៅកាន់គោលដៅ​រមណីយដ្ឋាន​ប្រណិតសំខាន់ៗនៅកម្ពុជា​ ជាពិសេសតំបន់សមុទ្រ៕

អត្ថបទ៖ ស៊ុមសុខជា


អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ
2025/04/19 06:20:08 pm        1
កម្ពុជា-ចិនបានចុះព្រមព្រៀងលើទំហំទឹកប្រាក់ ១,១៥៦ ប៊ីលានដុល្លារសម្រាប់គម្រោងព្រែកជីកហ្វ៊ូណនតេជោ
2025/04/19 06:15:57 pm        1
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
2025/04/19 06:05:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ

2025/04/19 06:20:08 pm
​កម្ពុជា-ចិនបានចុះព្រមព្រៀងលើទំហំទឹកប្រាក់ ១,១៥៦ ប៊ីលានដុល្លារសម្រាប់គម្រោងព្រែកជីកហ្វ៊ូណនតេជោ
2025/04/19 06:15:57 pm
​អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
2025/04/19 06:05:17 pm
​អង្គការ UNIDO រិះគន់ការដំឡើងពន្ធរបស់អាមេរិក ដោយអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការទូទាំងពិភពលោក
2025/04/19 04:50:13 pm
​យ៉ាងហោចណាស់មនុស្ស ១៤៣នាក់ បានស្លាប់ ក្នុងអគ្គិភ័យឆេះទូក នៅប្រទេសកុងហ្គោ
2025/04/19 04:45:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/19 09:52:32 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/06 11:39:47 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/13 05:07:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/18 03:18:43 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/18 07:34:14 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am