ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍នៅថ្ងៃអង្គារនេះថា ខណៈទឹកជំនន់បានស្រកចុះ ការងារជួសជុលនិងបោសសម្អាតទ្រង់ទ្រាយធំកំពុងធ្វើឡើងនៅទូទាំងខេត្តជាច្រើនក្នុងប្រទេសចិន។
រូបភាពពីបណ្តាញទូរទស្សន៍ CCTV បានបង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់ កំពុងបូមទឹកទឹកជំនន់ចេញពីយានដ្ឋានចតយានយន្តហើយក្រុមការងារសំណង់កំពុងបោសសម្អាតផ្លូវដែលរាយប៉ាយដោយកម្ទេចកម្ទីរពីបំណាក់ដី។
ខេត្ត Baoding( ប៉ាវទីង) ដែលគ្រប់គ្រងតំបន់ Zhuozhou ( ជូចូវ)បានិយាយថា ស្ពានរាប់រយកន្លែង និងផ្លូវជនបទរាប់រយគីឡូម៉ែត្រត្រូវបានបំផ្លាញដោយទឹក ដែលមានការខាតបង់សេដ្ឋកិច្ចផ្ទាល់ បានឈានដល់ជិត ១៧ពាន់លានយ័ន គិតត្រឹមថ្ងៃសៅរ៍ ទី៥ ខែសីហា។
ខណៈអាជ្ញាធរប្រញាប់ប្រញាល់ស្តារឡើងវិញស្ថានភាពរស់នៅជាធម្មតាបន្ទាប់ពីព្យុះDoksuri ឆ្លងកាត់ អ្នកព្យាករណ៍អាកាសធាតុជាតិ បានព្រមានតំបន់ភាគឦសានត្រៀមទប់ទល់ខ្លួនឯងសម្រាប់ព្យុះបន្ថែមទៀតពីព្យុះទីហ្វុង Khanun៕

