បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសពីការរកឃើញមនុស្សដល់ទៅជាង ១១៧នាក់ទៀត បានឆ្លងមេរោគកូវីដ-១៩ ដែលសុទ្ធតែរកឃើញនៅក្រុងប៉ោយប៉ែត។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩ទាំង ១១៧នាក់ថ្មីនេះ ត្រូវបានរកឃើញនៅក្នុងចំណោមជនជាតិខ្មែរផង និងជនបរទេសផង។
រដ្ឋបាលខេត្តនេះបញ្ជាក់ទៀតថា ករណីឆ្លងថ្មីទាំងអស់នេះ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
រដ្ឋបាលខេត្តនេះក៏កំពុងស្វែងរកមនុស្សពាក់ព័ន្ធដទៃទៀត ដើម្បីយកសំណាកមកពិនិត្យរកមេរោគ និងដាក់ឱ្យរក្សាខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព៕អត្ថបទ ៖ សុធី