ប្រជាពលរដ្ឋ ១៧១គ្រួសាររ រស់នៅក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានភ្នំពេញថ្មី ទទួលបានលំនៅឋាន

2021/05/21 10:24:29 am        463


កណ្ដាល ៖ ប្រជាពលរដ្ឋចំនួន១៧១គ្រួសារ​​ រស់នៅក្នុងសំណង់បណ្តោះអាសន្ន ស្ថិតក្នុងទីតាំងគម្រោង​សាងសង់អាកាសយានដ្ឋានថ្មី ក្រោមការព្រមព្រៀងដោះដូរទៅនឹងលំនៅដ្ឋានបណ្តោះអាសន្នរបស់ពួកគាត់ក្នុងគម្រោង ជាមួយនឹងលំនៅដ្ឋានថ្មី។​


ពិធីប្រគល់-ទទួលលំនៅដ្នានផ្ទះ១៧១ខ្នងផ្ទះ ដល់ប្រជាពលរដ្ឋ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែឧសភាស្ថិត​​​នៅភូមកំពង់តាលន់ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។​ ពិធីនេះ ធ្វើឡើង នៅក្រោមអធិបតីយភាពរបស់ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកឧកញ៉ា​ ឆាល វ៉ាន់ អគ្គនាយករង ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (Cambodia Airport Investment Co Ltd) ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។​

ថ្លែងក្នុងពិធីប្រគល់លំនៅដ្ឋានជូនប្រជាពលរដ្ឋ១៧១ រស់នៅក្នុងសំណង់បណ្តោះអាសន្ន ស្ថិតក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានថ្មី ឆាល វ៉ាន់ មានប្រសាសន៍ថា អាគារស្នាក់នៅនេះ​ ជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ ជូនចំពោះប្រជាពលរដ្ឋរស់នៅលើទំនប់ លេខ ៥៤ ទំនប់លេខ ៩២ និងទំនប់លេខ ៩៤ ស្ថិតក្នុងតំបន់កសាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។​

ស្ថិតក្នុងភូមកំពង់តាលន់ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សំណង់ផ្ទះធ្វើឡើងពីថ្ម ប្រក់ស័ង្កសី។ មួយគ្រួសារទទួលបាន ផ្ទះមួយខ្នង លើផ្ទៃដី ក្បាល៥ម៉ែត្រ និងបណ្តោយ២០មែត្រ ដោយក្នុងនោះ ទំហំផ្ទះ ទទឺង៥ ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ និងទីធ្លាក្រោយផ្ទះប្រវែង ៦ម៉ែត្រ។​

ផ្លូវចូលលំនៅដ្ឋាន ក្រាលថ្មប្រវែង ១,៩គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ មានបំពាក់បង្គោលភ្លើងអគ្គសនី ភ្ជាប់បណ្តាញទឹកស្អាត និងមានទីធ្លាមុខផ្ទះ ធំទូលាយ បង្កនៅបរិយាកាសស្រស់ស្អាត សម្រាប់រស់នៅ។​

គម្រោងសាងសង់លំនៅដ្ឋាននេះ ប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១,១ លានដុល្លា ចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាលឆ្នាំ២០២០ និងបញ្ចប់នៅខែមករា ឆ្នាំ២០២១នេះ។​ សំណង់ត្រូវបានពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមវិស្វកម្ម របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រឹមត្រូវតាមបច្ចេកទេស។

មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លើកឡើងថា ការផ្តល់លំនៅដ្ឋានថ្មី​ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ស្ថិតក្នុងតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ឆ្លុះបញ្ជាំង ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ដោះសា្រយសំណងជូនប្រជាពលរដ្ឋ។​

ទន្ទឹមនឹងនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាក់ថា នឹងខិតខំដោះស្រាយសំណងគោលនយោបាយជាមួយប្រជាពលរដ្ឋដែលនៅសល់សល់ ដើម្បីធ្វើយ៉ាងណា ឱ្យដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ​ ដំណើរការតាមការគ្រោងទុក ដោយគ្រោងនឹងបញ្ចប់ ការសាងសង់ និងដាក់ឱ្យដំណើរការ នៅឆ្នាំ២០២៣ខាងមុខ។​

ក្នុងពិធីនោះដែរ គ្រួសារនីមួយៗ ក៏ទទួលបានប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ពីសម្តេចតេជោ ហ៊ុន​ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧកញ៉ា​ ឆាល វ៉ាន់៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am