លោកប្ល៊ីនខិន៖ ការផ្តល់គ្រាប់ធញ្ញជាតិរបស់រុស្ស៊ីទៅកាន់ទ្វីបអាហ្រ្វិក នឹងមិនផ្លាស់ប្តូរស្ថានភាពទីផ្សារទេ

2023/08/08 11:56:58 pm        372

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំង( RFI )ថា អាជ្ញាធរអាមេរិកជឿជាក់ថា ការផ្តល់គ្រាប់ធញ្ញជាតិដោយមិនគិតថ្លៃរបស់ រុស្ស៊ីទៅកាន់បណ្តាប្រទេសនៅអាហ្វ្រិកមួយចំនួន មិនបានបញ្ឈប់ការកើនឡើងនៃការចំណាយខ្ពស់ ឬផ្លាស់ប្តូរស្ថានភាពទីផ្សារម្ហូបអាហារនោះទេ ដែលអត្ថបទនោះ ត្រូវបានបោះពុម្ពផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។

លោកបាននិយាយថា៖«ប្រទេសរុស្ស៊ី បានបង្ហាញយ៉ាងច្បាស់នូវគំនិតនៃការនាំចេញគ្រាប់ធញ្ញជាតិចំនួន ៥០.០០០ តោនទៅកាន់ប្រទេសចំនួន ៥ ឬ៦។ ក្រោមកិច្ចព្រមព្រៀងដែលរុស្ស៊ីបានហែកចេញនេះ យើងបាននាំចេញអង្ករចំនួន ២០លានតោនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។

ដូច្នេះ ចំនួន៥០.000 តោនដែលស្នើឡើងដោយប្រទេសរុស្ស៊ី ធៀបនឹង២០លានតោន ដែលត្រូវបាននាំចេញក្រោមកិច្ចព្រមព្រៀងនេះ មិនមានការប្រៀបធៀបទេ។ អ្វីដែលរុស្ស៊ីកំពុងស្នើ គឺជាចំនួនតិចតួច។ វាមិនអាចដោះស្រាយបញ្ហានោះទេ។ វានឹងមិនបញ្ឈប់ការកើនឡើងនៃតម្លៃនោះទេ។ វានឹងមិនផ្លាស់ប្តូរការពិតដែលរាប់លានតោននៃគ្រាប់ធញ្ញជាតិ ត្រូវបានគេយកចេញពីទីផ្សារ ហើយមិនមានសម្រាប់អ្នក ដែលកំពុងត្រូវការទេ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍¬»។

កញ្ចប់ឯកសារដែលត្រូវបានរៀបចំសម្រាប់ដោះស្រាយបញ្ហាការផ្គត់ផ្គង់ស្បៀងអាហារ និងជីនៅលើទីផ្សារពិភពលោក ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ហើយបានបន្តជាច្រើនដង បន្ទាប់ពីនោះ មុនពេលផុតកំណត់នៅថ្ងៃទី១៧ ខែកក្កដា។ ប្រទេសរុស្ស៊ី បានបដិសេធមិនបន្តវាម្តងទៀត ដោយសារតែផ្នែកនៃកិច្ចព្រមព្រៀង ដែលរំពឹងថា នឹងដកចេញនូវឧបសគ្គសម្រាប់ការនាំចេញកសិផលរបស់រុស្ស៊ី មិនដែលត្រូវបានអនុវត្តនោះទេ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាថា ប្រទេសរុស្ស៊ី នឹងបន្តកិច្ចព្រមព្រៀងឡើងវិញ នៅពេលដែលការទាមទាររបស់ខ្លួន ត្រូវបានបំពេញ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm