
បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីប្រទេសចិនក៏ដោយ ក៏ប្រទេសហ្វីលីពីន នៅតែទទូចបញ្ជូននាវាដឹកសម្ភារៈសំណង់ខុសច្បាប់ចូលដែនទឹកក្បែរកូនកោះ Ren'ai (យ៉ិនអាយ) នៃប្រជុំកោះ Nansha របស់ប្រទេសចិន កាលពីថ្ងៃសៅរ៍ (ទី៥ ខែសីហា) មុននឹងនាវាទាំងនោះត្រូវបានភាគីចិនបណ្តេញចេញតាមច្បាប់។
ការនិយាយបំផ្លើសពីភាគីហ្វីលីពីន និងសហរដ្ឋអាមេរិក នៅតែកើតមានបន្ទាប់ពីហេតុការណ៍នោះ។ កាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) និងថ្ងៃចន្ទ (ទី៧ ខែសីហា) ទីក្រុងម៉ានីល បានថ្កោលទោសប្រទេសចិន ហើយបន្ទាប់មកបានកោះហៅឯកអគ្គរដ្ឋទូតចិន ហើយទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោនបានអះអាងភ្លាមៗថា៖ «សហរដ្ឋអាមេរិកឈរជាមួយសម្ព័ន្ធមិត្តហ្វីលីពីនរបស់យើង»។
តាមពិត រឿងត្រូវ និងខុស គឺមានភាពច្បាស់លាស់ណាស់។ នៅឆ្នាំ១៩៩៩ នាវាចម្បាំងហ្វីលីពីន បានចូលចត ដោយខុសច្បាប់នៅឯតំបន់ថ្មប៉ប្រះទឹក Ren'ai ដែលជំរុញឲ្យការពន្យល់ភ្លាមៗ និងធ្ងន់ធ្ងរពីភាគីចិន។ ហ្វីលីពីនបានសន្យាម្តងហើយម្តងទៀតថា នឹងអូសយកនាវាចម្បាំងដែលកឿង ឬចតទុកចោលនោះចេញ ប៉ុន្តែ ២៤ឆ្នាំក្រោយមក មិនត្រឹមតែមិនទាញយកនាវានោះចេញប៉ុណ្ណោះទេ ប៉ុន្តែក៏បានព្យាយាមជួសជុល និងធ្វើឲ្យនាវានោះកាន់តែប្រសើរផងដែរ ដែលជាការមានបំណងកាន់កាប់ជាអចិន្ត្រៃយ៍ នៅកូនកោះ Ren'ai។
លើកនេះ ហ្វីលីពីនបានព្យាយាមបញ្ជូនសម្ភារៈសំណង់ សម្រាប់ជួសជុលនាវាចម្បាំង ដែលចតចោលដោយខុសច្បាប់នោះ។ នៅពេលដែលការព្រមានជាពាក្យសំដីម្តងហើយម្តងទៀត គ្មានប្រសិទ្ធភាព ឆ្មាំល្បាតឆ្នេរចិន (CCG) បានងាកទៅប្រើការបាញ់ទឹកដាក់ជំនួសវិញ ដែលនេះជាប្រតិបត្តិការ នៅនឹងកន្លែង ប្រកបដោយវិជ្ជាជីវៈ ទប់ស្កាត់ និងគ្មានអ្វីគួរឲ្យរិះគន់នោះទេ។
ជារួម ការអត់ធ្មត់ជារឿងសំខាន់ណាស់ ប៉ុន្តែជំហររបស់ចិនលើការការពារអធិបតេយ្យភាពជាតិ គឺរឹងមាំ និងច្បាស់លាស់បំផុត។ គ្មានឱកាសសម្រាប់ការសម្របសម្រួលជាដាច់ខាត មិនថា អ្នកណាក៏ដោយ ដែលបង្ហាញការគាំទ្រដល់ហ្វីលីពីន។ សម្រាប់ហ្វីលីពីន ការបោះបង់ការបំភ័ន្តរបស់ខ្លួន មានកាន់តែឆាប់នោះ ការទទួលទទួលបានអត្ថប្រយោជន៍ ក៏មានកាន់តែលឿនដែរ លើការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលនាំមកដោយសន្តិភាព និងស្ថិរភាព នៅសមុទ្រចិនខាងត្បូង៕