ព្យុះទីហ្វុង បានធ្វើឱ្យក្រុមកាយឫទ្ធិកម្ពុជា និងប្រទេសផ្សេងទៀត ត្រូវផ្លាស់ប្ដូរទីតាំងចេញពីជំរំ

2023/08/09 01:52:51 am        696

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការព្យាករណ៍អាកាសធាតុពីការមកដល់របស់ព្យុះ Typhoon Khanun ដែលជាប្រភេទព្យុះកម្រិត-II និងមានល្បឿនខ្យល់លើសពី១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនឹងមកដល់ឆ្នេរខា ងកើតខេត្តប៊ូសាន នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ ដើម្បីបញ្ចៀសគ្រោះអាសន្នធម្មជាតិនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសង្គ្រោះបន្ទាន់ ដើម្បីដឹកជញ្ជូនយុវជនកា យឫទ្ធិទាំងអស់ចេញពីជំរំ និងទៅស្នាក់នៅតំបន់សុវត្ថិភាពក្នុងរដ្ឋធានីសេអ៊ូល។ 

ប្រភពដដែលបន្តថា ដោយបានការយកចិត្តទុកដាក់ និងណែនាំផ្ទាល់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានកាយឫទ្ធិជាតិកម្ពុជា, លោកជំទាវ គឹម សេដ្ឋានី ប្រធានប្រតិភូមេដឹកនាំកាយឫទ្ធិជាតិកម្ពុជា និងលោកជំ ទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ គណៈប្រតិភូយុវជនកាយឫទ្ធិជាតិកម្ពុជាដែលកំ ពុងស្នាក់នៅបោះជំរំចំនួន ៤៧ រូប បានធើ្វដំណើរតាមរថយន្តឆ្ពោះទៅរដ្ឋធានីសេអ៊ូល ប្រកបដោយសុវត្ថិភាព។ 

ក្រសួងបញ្ជាក់បន្ថែមថា ទោះបីមានការផ្លាស់ប្តូរទីតាំងស្នាក់នៅក្នុងជំរំយ៉ាងនេះក្តី ក៏គណៈកម្មការរៀបចំការបោះជំរំកាយឫទ្ធិពិភពលោកលើកទី២៥ នៅតែបន្តឱ្យប្អូនៗយុវជនកាយឫទ្ធិអនុវត្តសកម្មភាពជាទម្រង់ក្រៅជំរំ (Off-side Activities)ដែលមានដូចជា ទស្សនកិច្ចសិក្សានៅតាមទីកន្លែងផ្សេងៗ កម្មវិធីផ្លាស់ប្តូរវប្បធម៌ចម្រុះ ការសិក្សាស្វែងយល់ពីបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីបង្ហាញវប្បធម៌កូរ៉េជាដើមជាដដែល។ តាមគម្រោងកម្មវិធីជំរំនឹងចាប់ផ្តើមបន្តអនុវត្តចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែសីហា ដោយនឹងមានកម្មវិធីប្រារព្ធពិធីបិទជំរំជាផ្លូវការនៅពហុកីឡដ្ឋានជាតិកូរ៉េ ក្នុងរដ្ឋធានីសេអ៊ូលផងដែរ៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm