កីឡាករវ័យចំណាស់អេស្ប៉ាញ Andres Iniesta បានសម្រេចបន្តអាជីពកីឡាកររបស់ខ្លួនជាមួយក្លិបបាល់ទាត់ Emirate Club នៅលីគកំពូលអារ៉ាប់រួម UAE Pro League ជាមួយនឹងកិច្ចសន្យា ១ ឆ្នាំ។
កីឡាករវ័យ ៣៩ ឆ្នាំរូបនេះបានទៅដល់ទីក្រុង Dubai កាលពីថ្ងៃចន្ទ ហើយនឹងបង្ហាញខ្លួននៅមុខអ្នកសារព័ត៌មាន ថ្ងៃពុធនេះ។
វីរបុរសបាល់ទាត់អេស្ប៉ាញរូបនេះ ក៏មានលក្ខខណ្ឌបន្តកិច្ចសន្យាបន្ថែមជាមួយក្លិបអារ៉ាប់រួមមួយនេះដល់ឆ្នាំ ២០២៥ ផងដែរ។

កីឡាករវ័យ ៣៩ ឆ្នាំរូបនេះបានបង្ហាញខ្លួនប្រកួតចុងក្រោយឱ្យ Vissel Kobe កាលថ្ងៃទី ១ ខែកក្កដាត្រឹមពាក់កណ្តាលរដូវកាលនៃក្របខណ្ឌជប៉ុន J-League។
រំលឹកថា Andres Iniesta បានផ្លាស់ទៅកាន់ទឹកដីជប៉ុនជាមួយ Vissel Kobe កាលពីឆ្នាំ ២០១៨ បង្ហាញខ្លួនបានសរុប ១៣៣ លើកឈ្នះជើងឯក Emperor’s Cup នៅឆ្នាំ ២០១៩ និង Japanese Super Cup។
មុនមកដល់ទឹកដីជប៉ុន Andres Iniesta បានចំណាយពេល ២២ ឆ្នាំនៅ Barcelona ឈ្នះជើងឯកសរុប ៣២ ក្នុងការបង្ហាញខ្លួន ៦៧៤ ប្រកួត៕ អត្ថបទ៖នាង សុភាវុធ
