ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានដាក់សំណើលើកទី ៣ ទៅកាន់ Southampton ក្នុងការចង់បានខ្សែបម្រើ Romeo Lavia តែជាថ្មីម្តងទៀតត្រូវបានបដិសេធ។
សំណើលើកទី ៣ ក្នុងការចង់បានកីឡាករប៊ែលហ្ស៊ិកវ័យ ១៩ ឆ្នាំរូបនេះ ត្រូវបានគេដឹងថាមានតម្លៃដល់ទៅ ៤៦ លានផោន តែគេជឿថា Southampton ចង់បានមិនក្រោម ៥០ លានផោននោះឡើយ។
Romeo Lavia គឺជាកីឡាករបម្រុងនៅពេល Southampton ចាប់ផ្តើមរដូវកាលថ្មី League Championship សប្តាហ៍មុនឈ្នះ Sheffield Wednesday ២-១។

Romeo Lavia បានផ្លាស់មកកាន់ Southampton កាលពីរដូវកាលមុនក្នុងតម្លៃ ១០.៥ លានផោនប៉ុណ្ណោះពី Manchester City។
កីឡាករវ័យ ១៩ ឆ្នាំរូបនេះបង្ហាញខ្លួនបាន ៣៤ ប្រកួតគ្រប់ក្របខណ្ឌឱ្យ Southampton ក្នុងរដូវកាល ២០២២-២៣ កន្លងទៅតែមិនអាចជួយ Southampton គេចផុតពីការកាត់ចេញពី English Premier League បាន៕ អត្ថបទ៖នាង សុភាវុធ