អាមេរិក៖ ចៅក្រមសហព័ន្ធដែលទទួលបន្ទុកលើសំណុំរឿងជំនំជម្រះក្ដីរបស់អតីតប្រធានាធិបតីលោក Donald Trump លើបទចោទប្រកាន់ពីទបទព្យាយាមបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ បានបញ្ជាឲ្យក្រុមមេធាវី និងរដ្ឋអាជ្ញារបស់លោក បើកសវនាការនៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីជួយកំណត់ថាតើភស្តុតាងទាំងនោះអាចត្រូវបានប្រើ និងចែករំលែកក្នុងករណីនេះបានដោយរបៀបណា។

ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោកស្រី តានយ៉ា ឆាត់កាន (Tanya Chutkan) គ្រោងនឹងបើកសវនាការនៅម៉ោង១០ព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះ ភ្លាមៗ បន្ទាប់ពីក្រុមមេធាវី របស់លោក Trump និងសមាជិកនៃការិយាល័យរបស់ក្រុមរដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិក លោក Jack Smith បានប៉ះទង្គិចគ្នានៅក្នុងតុលាការរួមមួយជុំវិញពេលវេលាសម្រាប់ដំណើរការជម្រះក្ដីនេះ។
ក្រុមរដ្ឋអាជ្ញាធរ បាននិយាយថាសំណុំរឿងក្ដីទាំងអស់អាចដំណើរការបានគ្រប់សប្ដាហ៍ ខណៈដែលក្រុមមេធាវីរបស់លោក Trump បានស្នើរសុំពន្យារពេលរហូតដល់ដើមសប្ដាហ៍ក្រោយ។
ការបើកសវនាការនៅថ្ងៃសុក្រ នឹងកើតឡើង បន្ទាប់ពីក្រុមមេធាវីការពារក្ដីរបស់លោក Trump កាលពីថ្ងៃចន្ទ បានច្រានចោលសណើមួយពីក្រុមរដ្ឋអាជ្ញារបស់លោកស្រី ឆាត់កាន(Chutkan)ក្នុងការអនុវត្តន៍បទបញ្ជាការពារដើម្បីធានាបានភស្តុតាងសម្ងាត់ មិនត្រូវបានចែករំលែកជាសាធារណៈពីសំណាក់លោក Trumpឡើយ ដោយលើកឡើងថា លោកមិនអាចប្រើប្រាស់ព័ត៌មាននេះដើម្បីបំភិតបំភ័យសាក្សីបានឡើយ។ លោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោស និងបានហៅរាល់ការចោទប្រកាន់ទាំងនោះថាជាចេតនានយោបាយ៕
