រុស្ស៊ី ៖លោក Oleksandr Tarnavskyi មេបញ្ជាការក្រុមកងកម្លាំងយុទ្ធសាស្ត្រប្រតិបត្តិការតាវរីយ៉ា(Tavriia) របស់អ៊ុយក្រែន បានសរសេរនៅលើបណ្តាញតេឡេក្រាមរបស់លោកថា រុស្ស៊ីបានធ្វើការវាយប្រហារដោយកាំភ្លើងធំចំនួន២លើកពីប្រព័ន្ធបាញ់រុក្កែតចម្រុះដោយគ្រាប់ផ្លោងមានផ្ទុកទៅដោយសារធាតុគីមីទៅលើតំបន់ជិតទីតាំងលំនៅ នៅក្រុង Novodanylivka ក្នុងតំបន់ Zaporizhzhia ។
រុស្ស៊ីបានបន្ត ប្រើប្រាស់គ្រាប់ផ្លោងមានសារធាតុគីមី ក្នុងការបំពានទៅនឹងគ្រប់អនុសញ្ញាទាំងអស់។
កាលពីថ្ងៃទី៦ ខែសីហា ពួកគេបានធ្វើការវាយប្រហារដោយកាំភ្លើងធំ២លើកដោយប្រើប្រាស់គ្រាប់ផ្លោងមានសារធាតុគីមី ប៉ុន្តែការវាយប្រហារនេះពុំបណ្តាលឲ្យនណាម្នាក់រងរបួសនោះទេ។
រុស្ស៊ីកំពុងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឈប់ការរុលចូលទៅមុខរបស់យើង ប៉ុន្តែមិនបានជោគជ័យនោះទេ។ នេះពុំមែនជាលើកទី១ឡើយដែលរុស្ស៊ីបានប្រើប្រាស់អាវុធគីមីនៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

