ខ្សែប្រយុទ្ធបារាំង Christophe Nkunku នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៤ ខែបន្ទាប់ពីទទួលការវះកាត់របួសជង្គង់ជោគជ័យ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានទទួលរងរបួសជង្គង់់អំឡុងការប្រកួតមិត្តភាព Pre-Season ទល់នឹង Borussia Dortmund សប្តាហ៍មុននៅទីក្រុង Chicago សប្តាហ៍មុន។
អ្នកចាត់ការ Chelsea លោក Mauricio Pochettino ធ្លាប់និយាយពេលរបួសថ្មីនោះថា សង្ឃឹមថារបួសរបស់ Nkunku មិនធំដុំឡើយ តែនៅពេលនេះឈានដល់ការវះកាត់ និងរបួសដល់ទៅ ១៦ សប្តាហ៍ សម្រាប់កីឡាករដែល Chelsea ទិញពី Leipzig តម្លៃ ៥២ លានផោនរូបនេះ។

Nkunku ក៏ធ្វើឱ្យអ្នកគាំទ្រ Chelsea ចាប់អារម្មណ៍ដែរអំឡុងពេលប្រកួត Pre-Season នៅសហរដ្ឋអាមេរិក ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៥ ប្រកួត តាមរយៈការសហការគ្នាយ៉ាងជិតស្និតជាមួយកីឡាករចំនូលថ្មីមួយរូបទៀត Nicolas Jackson។
Christophe Nkunku បានស៊ុតបញ្ចូលទីសរុប ៥៨ គ្រាប់ក្នុងរយៈពេល ២ រដូវកាលនៅ Leipzig មុនពេលផ្លាស់មកកាន់ Chelsea ផ្លូវការកាលពីខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ
