ជនប៉ាឡេស្ទីន វិលត្រឡប់​មកកាន់​ផ្ទះសម្បែង​របស់​ពួកគេ​វិញ ក្រោយ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គា​ហ្សា​

2021/05/22 12:59:20 am        231

​អន្តរជាតិ៖ ក្រុមគ្រួសារ​នៅ​ភាគ​ខាងជើង​តំបន់​ហ្គា​ហ្សា ដែល​បាន​ជម្លៀស​ខ្លួន​ចេញពី​ការ​ទម្លាក់​គ្រាប់បែក​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​នេះ​របស់​អ៊ីស្រាអែល បាន​វិលត្រឡប់​មកកាន់​ផ្ទះសម្បែង​របស់​ពួកគេ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិនិត្យមើល​ផល​ខូចខាត ក្រោយ​បទ​ឈប់​បាញ់ ចូល​ជា​ធរមាន​។​

​ទំហំ​នៃ​ការខូចខាត​នៅ​ទីក្រុង​ភាគ​ខាងជើង បេ​ត ហា​នូ​ន ច្រើន​លើសពី​ការ​ស្មាន ក្នុងនោះ​ អគារ​រង​ការ​បំផ្លិចបំផ្លាញ​គ្មាន​សល់ ហេដ្ឋារចនាសម្ព័ន្ធ​ខូចខាត​ខ្ទេចខ្ទី ហើយ​គ្រឿង​សង្ហា​រឹម រាយប៉ាយ​ពាសពេញ​ផ្លូវ​។​

​ជន​ប៉ា​ឡេ​ស្ទី​ន​ទាំងនេះ នាំគ្នា​បោសសំអាត​គំនរ​បាក់បែក​ចេញពី​អគារ​ផ្ទះល្វែង ដែល​រង​ការវាយប្រហារ​តាម​ច្រក​អាកាស​របស់​អ៊ីស្រាអែល​។​

​កន្លែង​ផ្សេងទៀត​នៅក្នុង​តំបន់​ហ្គា​ហ្សា ជន​ប៉ា​ឡេ​ស្ទី​ន នាំគ្នា​ប្រកាស​ជ័យជំនះ ប៉ុន្តែ​ អ្នកស្រុក​មួយ​ចំនួន ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ និង​ផ្ទះសម្បែង​ពួកគេ ហាក់​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​នោះទេ​។​

​គួរ​ឲ្យ​ដឹងថា សង្គ្រាម​រយៈពេល ១១​ថ្ងៃ នៅ​តំបន់​ហ្គា​ហ្សា បាន​សម្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន​ជាង ២០០​នាក់ និង​ធ្វើការ​ខូចខាត​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ហា​ម៉ាស់ ដែល​ក្រីក្រ​រួចទៅហើយ​។​

​ប៉ុន្តែ​ ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុកកែត ដែល​បានសម្លាប់​មនុស្ស ១២​នាក់ ​នៅ​អ៊ីស្រាអែល​នោះ ត្រូវបាន​ជន​ប៉ា​ឡេ​ស្ទី​ន មើលឃើញថា​ជា​ឆ្លើយតប​ដ៏​ស័ក្តិសម​មួយ​ចំពោះ​ការបំពាន​របស់​អ៊ីស្រាអែល នៅក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម ដែលជា​ចំណុចកណ្តាល​នាំ​ឲ្យ​ផ្ទុះ​ជម្លោះ​មួយ​នេះ៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm