អាជ្ញាធរមូលដ្ឋាននៅភ្នំពេញ ប្តេជ្ញាបង្កើនការផ្តល់សេវា និងការពារសុខសុវត្ថិភាព ជូនពលរដ្ឋឲ្យបានល្អប្រសើរ

2023/08/09 06:15:16 pm        156

ភ្នំពេញ៖ អាជ្ញាធរមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ បានប្តេជ្ញាថា ​នឹងបង្កើនការផ្តល់សេវា ដោះស្រាយសំណូមពរពលរដ្ឋ អភិវឌ្ឍន៍មូលដ្ឋាន ​និងការពារសុខសុវត្ថិភាពជូនពលរដ្ឋ ឲ្យបានលឿន ​និងមានតម្លាភាពអាចទទួលយកបាន។

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ​ រាជធានីភ្នំពេញ អាណត្តិទី៣ ​នៅថ្ងៃទី៩ ខែសីហានេះ លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខ័ណ្ឌ ​មានជ័យ បានថ្លែងថា ​នៅក្នុងវេទិកាផ្សព្វផ្សាយ ​ពិគ្រោះយោបល់ជាមួយអាជ្ញាធរសង្កាត់ និងពលរដ្ឋ​នៅតាមបណ្តា​សង្កាត់នានា នាពេលនេះ រដ្ឋបាលខ័ណ្ឌមានជ័យ ​ក៏ដូចបណ្តាខណ្ឌនានាដែរ គឺបានទទួលមតិយោបល់​ សំណើរសំណូមពរជាច្រើន ​ពីបណ្តាប្រជាពលរដ្ឋ ​ឲ្យធ្វើការដោះស្រាយ នៅក្នុងមូលដ្ឋាន​ ដូចជាកិច្ចការបង្កើនសកម្មភាពអនុវត្តគោលនយោបាយភូមិសង្កាត់​មានសុវត្ថិភាព រៀបចំសន្តិសុខ ​សណ្តាប់ធ្នាប់​ ការអភិវឌ្ឍផ្លូវ ​ដាក់លូ ​ដោះស្រាយបញ្ហាទឹកលិច និងការពន្លឿន​ការងារ​ផ្តល់​សេវាសាធារណៈមួយចំនួនទៀត​ ដែលមានភាពយឺតយ៉ាវជាដើម។

ពលរដ្ឋខណ្ឌមានជ័យថ្លែងថា ជាទូទៅ​ រាល់មតិយោបល់ ​សំណើរ ​និងសំណូមពរ ដែលពលរដ្ឋ បានដាក់ជូនទៅរដ្ឋបាលខ័ណ្ឌ ​គឺត្រូវបានទទួលយកទៅពិនិត្យពិចារណា ​រួមគ្នាដោះស្រាយ និងបានធ្វើឲ្យពលរដ្ឋរស់នៅប្រកបដោយសុខសន្តិភាព ​មានការអភិវឌ្ឍន៍រីកចំរើន​ ហើយ កន្លែង​ដែល​មិនទាន់ដោះស្រាយ​ អភិវឌ្ឍន៍ គឺបានរៀបចំ​គឺបានបញ្ចូលក្នុងគម្រោងផែនការ​សកម្មភាព​អភិវឌ្ឍន៍​នៅ​ពេលបន្តបន្ទាប់គ្នានេះ។

លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ បានថ្លែងថា ការ​រៀបចំ​វេទិកាផ្សព្វផ្សាយ​ពិគ្រោះ​យោបល់អភិវឌ្ឍមូលដ្ឋាននេះ ​គឺធ្វើឡើងស្របតាមមាត្រា៦៦​ នៃអនុក្រិត្យ២១៥ ក្នុងគោល​បំណង ដោះស្រាយ​ និងឆ្លើយតបរាល់បញ្ហាអាទិភាពរបស់ពលរដ្ឋមូលដ្ឋាន និង​ជំរុញគ្រប់គ្រប់​អ្នក​ពាក់ព័ន្ធក្នុងមូលដ្ឋាន​ចូលរួមដំណើរការអភិវឌ្ឍតាមប្រជាធិបតេយ្យ៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm