មនុស្ស៥នាក់បានស្លាប់ ខណៈកូដកម្មរថយន្តស៊ីឈ្នួលខ្នាតតូចរបស់ប្រទេសអាហ្រ្វិកខាងត្បូង នៅតែបន្ត

2023/08/09 07:01:16 pm        128

អាហ្រ្វិកខាងត្បូង៖ នគរបាលបានប៉ះទង្គិចជាមួយក្រុមបាតុករនៅទីក្រុង Cape Town កាលពីថ្ងៃអង្គារ (៨ សីហា) ខណៈការធ្វើកូដកម្មបន្តរំខានដល់ការរស់នៅប្រចាំថ្ងៃនៅក្នុងទីក្រុងទេសចរណ៍របស់អាហ្វ្រិកខាងត្បូងមួយនេះ។ 

ការប៉ះទង្គិចគ្នានៅពេលព្រឹក បានកើតឡើងនៅក្នុងសង្កាត់ Masiphumelele ជាទីដែលអ្នកស្រុកមួយចំនួនបានដំឡើងរបាំងដែក មនុស្សជាច្រើនបានដុតភ្លើង ដើម្បីរារាំងអ្នកស្រុកផ្សេងទៀតនៅក្នុងសង្កាត់នេះមិនឱ្យចាកចេញ។

បណ្ដាអង្គការប្រតិបត្តិកររថយន្តស៊ីឈ្នួលខ្នាតតូច ស្ថិតក្នុងភាពជាប់គាំងជាមួយរដ្ឋាភិបាលក្រុង Cape Town បន្ទាប់ពីបានបរាជ័យក្នុងការដោះស្រាយសោកនាដកម្មផ្សេងៗ រួមទាំងការរឹបអូសរថយន្តតាក់ស៊ី ដែលរដ្ឋាភិបាលអះអាងថាមិនសក្តិសមក្នុងការប្រើប្រាស់ផងដែរ។ 

អង្គការរថយន្តស៊ីឈ្នួលទាំងនោះបានអំពាវនាវឱ្យមានការធ្វើកូដកម្ម និងបិទប្រតិបត្តិការកាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យបុគ្គលិកខកខានមិនបានបំពេញការងារ និងអាជីវកម្មជាច្រើនត្រូវបិទ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងនគរបាលអាហ្វ្រិកខាងត្បូង មនុស្សចំនួន៥នាក់បានស្លាប់ (រួមទាំងជនជាតិអង់គ្លេសម្នាក់) ដោយសារតែកូដកម្មនេះ ហើយមនុស្សចំនួន១២០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី៣ ខែសីហា មក នៅពេលដែលកូដកម្មបានចាប់ផ្តើម និងមានឧប្បត្តិហេតុនៃការលួចរបស់របរពីហាង ការគប់ដុំថ្ម ការបិទផ្លូវ ការដុតដោយចេតនា និងអំពើហិង្សាសាធារណៈជាច្រើនទៀតក៏បានកើតឡើងផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm