ក្រុមមេដឹកនាំរដ្ឋប្រហារនីហ្សេ បានច្រានចោលបេសកម្មការទូតរបស់សហភាពអាហ្វ្រិក និងប្លុក ECOWAS

2023/08/09 07:22:43 pm        327

នីហ្សេ៖ រដ្ឋាភិបាលយោធារបស់ប្រទេសនីហ្សេ បានច្រានចោលបេសកកម្មការទូតចុងក្រោយបង្អស់ពីបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ក្នុងគោលបំណងស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឡើងវិញ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា ដោយទប់ទល់នឹងសម្ពាធពីសហរដ្ឋអាមេរិក ព្រមទាំងអង្គការសហប្រជាជាតិ ក្នុងការចូលរួមតុចរចា។

ទស្សនាវដ្តីបារាំង Jeune Afrique (ហ្ស៊ើន អាហ្វ្រិក) បានរាយការណ៍ថា សហភាពអាហ្វ្រិក (AU) គ្រោងនឹងបញ្ជូនបេសកកម្មរួមមួយជាមួយក្រុមអ្នកតំណាងអង្គការសហប្រជាជាតិ និងប្លុកអាហ្វ្រិកខាងលិច ECOWAS ទៅកាន់ប្រទេសនីហ្សេ នៅថ្ងៃអង្គារ ប៉ុន្តែគម្រោងនោះត្រូវបានបដិសេធពីរដ្ឋាភិបាលយោធានីហ្សេ ដែលបានបិទដែនអាកាសរបស់ខ្លួន។

មេដឹកនាំនៃប្លុក ECOWAS ឬសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច កំពុងរៀបចំកិច្ចប្រជុំកំពូលមួយនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីពិភាក្សាអំពីការប្រឈមមុខជាមួយបណ្ដាឧត្តមសេនីយរដ្ឋប្រហាររបស់នីហ្សេ ដែលបានផ្គើននឹងកាលបរិច្ឆេទកំណត់កាលពីថ្ងៃអាទិត្យក្នុងការប្រគល់អំណាចជាថ្មីទៅឲ្យលោកប្រធានាធិបតី Mohamed Bazoum ដែលត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារនោះ។

លទ្ធភាពនៃការធ្វើអន្តរាគមន៍យោធានឹងត្រូវបានពិភាក្សា ប៉ុន្តែប្លុក ECOWAS បាននិយាយថា វាជាមធ្យោបាយចុងក្រោយ។ ប្លុកនេះបានផ្តល់ឱសានវាទឲ្យក្រុមទាហានដែលបានដណ្តើមអំណាចនៅរដ្ឋធានី ណៃអាម៉ី កាលពីថ្ងៃទី២៦ ខែកក្កដា រយៈពេល៧ថ្ងៃដើម្បីដាក់លោកប្រធានាធិបតី Bazoum ឲ្យកាន់អំណាចឡើងវិញ បើមិនដូចច្នោះទេពួកគេងាចប្រឈមមុខនឹងការប្រើប្រាស់កម្លាំង ប៉ុន្តែមេដឹកនាំរដ្ឋប្រហារមិនបានអើពើនឹងការព្រមាននេះនោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm