ក្រុម​ហា​ម៉ាស់ ចាត់​ទុក​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​បថា ​ជា​ជ័យជំនះ​លើ​អ៊ីស្រាអែល​

2021/05/22 01:36:13 am        349

​អន្តរជាតិ៖ មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​ក្រុម​ឧទ្ទាម​ហា​ម៉ាស់ លោក ខា​លី​ល អាល់ ហាយ​យ៉ា នៅ​ថ្ងៃ​សុក្រ​នេះ បាន​ចូលរួម​ជាមួយ​ក្រុម​អ្នកគាំទ្រ ដើម្បី​អបអរ​បទ​ឈប់​បាញ់​ជាមួយ​អ៊ីស្រាអែល និង​បាន​ចាត់ទុកថា វា​គឺជា​ជ័យជំនះ​ចំពោះ​ចលនា​របស់លោក​។​

​លោក​មិនបាន​ប្រកាស​ឲ្យ​ដឹង​ពី​លក្ខន្តិកៈ ​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើយ ហើយ​លោក​អះអាងថា អ៊ីស្រាអែល មិនបាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ក្រុម​ហា​ម៉ាស់​នោះទេ​។​

​សំឡេង​អបអរសាទរ និង​សំឡេង​ផ្លុំ​កញ្ចែ បាន​បន្លឺ​ឡើង​នៅ​ទូទាំង​ទីក្រុង​ហ្គា​ហ្សា ស្របពេល​ដែល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់ បាន​ចូល​ជា​ធរមាន​នៅវេលា​ម៉ោង ២​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ព្រឹក​ថ្ងៃ​សុក្រ ម៉ោង​ក្នុងស្រុក​។​

​នៅ​ទូទាំង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ក្រុម​អ្នកស្រុក​នាំគ្នា​ដើរ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ ដើម្បី​អបអរ​ការបញ្ចប់​ជម្លោះ ក្រោយ​សង្គ្រាម​អស់​រយៈពេល ១១​ថ្ងៃ ដែល​បណ្តាល​ឲ្យ​មនុស្ស រាប់រយ​នាក់ បាត់បង់​អាយុជីវិត​។​

​បទ​ឈប់​បាញ់ បាន​ចូល​ជា​ធរមាន ក្រោយ​ភាគី​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់ ទទួលយក​សំណើរ​របស់​អេ​ហ្ស៊ី​ប ដើម្បី​បញ្ចប់​អំពើហិង្សា​។​

​យោង​តាម​សេចក្តីរាយការណ៍​ពី​ក្រសួង​សុខភាព​តំបន់​ហ្គា​ហ្សា បាន​ឲ្យ​ដឹងថា ជន​ប៉ា​ឡេ​ស្ទី​ន យ៉ាងហោច ២៣០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​នោះ ​រួមមាន​កុមារ ៦៥​នាក់ និង​ស្ត្រី ៣៩​នាក់ ហើយ​និង​មនុស្ស ១.៧១០​នាក់ បាន​រងរបួស​។​

​ដោយឡែក មនុស្ស ១២​នាក់ បាន​ស្លាប់​នៅក្នុង​ប្រទេស​អ៊ីស្រាអែល រួមទាំង​ក្មេងប្រុស​អាយុ ៥​ឆ្នាំ​ម្នាក់ និង​ក្មេងស្រី​អាយុ ១៦​ឆ្នាំ​ម្នាក់​ផងដែរ​៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm