ចិន៖ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបថ្មីមួយ សម្រាប់តាមដានគ្រោះមហន្តរាយនៅថ្ងៃពុធនេះ។ ផ្កាយរណបឈ្មោះ HJ-2 06 ត្រូវបានបង្ហោះចូលទៅក្នុងគន្លងដែលបានកំណត់ជាមុន ដោយយានចម្លងឈ្មោះ Long March-2C ដែលបានបាញ់បង្ហោះនៅម៉ោង ៦:៥៣នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។
ផ្កាយរណបដែលទើបនឹងបាញ់បង្ហោះនេះ មានការកំណត់រចនាសម្ព័ន្ធដូចគ្នានឹងផ្កាយរណបឈ្មោះ HJ-2 05 ក្នុងគន្លងបច្ចុប្បន្ន ដែលមានប្រព័ន្ធរូបភាពពីរគឺ គុណភាពបង្ហាញទំហំ៥ម៉ែត្រ និងកម្រិតរូបភាព២៥ម៉ែត្រ។
ផ្កាយរណបនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការត្រួតពិនិត្យគ្រោះមហន្តរាយដូចជាទឹកជំនន់ ព្យុះទីហ្វុង និងបំណាក់ដី ព្រមទាំងផ្តល់ការគាំទ្រទិន្នន័យសម្រាប់ការគ្រប់គ្រងគ្រាអាសន្ន បរិស្ថានអេកូឡូស៊ី ធនធានធម្មជាតិ ការអភិរក្សទឹក កសិកម្ម និងឧស្សាហកម្មផ្សេងៗទៀត។ បេសកកម្មនេះបានកត់ត្រាជាការហោះហើរលើកទី៤៨២ នៃប្រភេទគ្រាប់រ៉ុក្កែតឈ្មោះ Long March៕
