ឥណ្ឌា៖ ក្រុមយុវជនគណបក្សប្រឆាំង បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅទីក្រុង New Delhi កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងអំពើហិង្សារវាងក្រុមជនជាតិដើមភាគតិច ដែលបានបំផ្លាញរដ្ឋម៉ានីពួ (Manipur) របស់ប្រទេសឥណ្ឌា។
សមាជិកយុវជនរបស់គណបក្សប្រឆាំង បានស្រែកពាក្យប្រឆាំងរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី លោក Narendra Modi ដោយបង្ហាញការព្រួយបារម្ភអំពីអតិផរណា និងភាពអត់ការងារធ្វើ។
ក្រុមបាតុករជាច្រើននាក់ ត្រូវបានកម្លាំងសន្តិសុខបណ្តេញទៅឆ្ងាយ។
ការផ្ទុះឡើងនៃអំពើហឹង្សារយៈពេលជាច្រើនខែ នៅក្នុងរដ្ឋ Manipur បានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែឧសភា បន្ទាប់ពីតុលាការបានបង្គាប់ឱ្យរដ្ឋនេះពិចារណាលើការពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចពិសេសរបស់ប្រជាជនជនជាតិភាគតិច Meitei ភាគច្រើន និងប្រព័ន្ធកូតានៅក្នុងការងារ និងការសិក្សាអប់រំរបស់រដ្ឋាភិបាល ដែលរហូតមកដល់ពេលនេះត្រូវបានបម្រុងទុកសម្រាប់ពលរដ្ឋជនជាតិភាគតិច Kuki កុលសម្ព័ន្ធ៕
