ប្រទេសចិនបានព្រមានអំពីជំងឺផលដំណាំ និងសត្វដែលកំពុងផ្ទុះឡើង ខណៈទឹកជំនន់បានស្រកចុះពីតំបន់ជនបទនៅភាគខាងជើង ហើយទីក្រុងមួយចំនួនជួបការលំបាក ក្នុងការស្តារការផ្គត់ផ្គង់ទឹកស្អាតឡើងវិញ បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយបំផុតក្នុងរយៈពេល៦ទសវត្សរ៍ ដែលបានបណ្តាលឱ្យមនុស្ស៣៣នាក់ ស្លាប់ និងមនុស្ស១៨នាក់បាត់ខ្លួន។

ខេត្តហឺប៉ី ដែលមានព្រំប្រទល់ជាប់នឹងរដ្ឋធានីប៉េកាំង ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ជាងមួយឆ្នាំកាលពីសប្តាហ៍មុន ពីព្យុះដែលមកតាមពីក្រោយព្យុះទីហ្វុង Doksuri និងប៉ះពាល់ដល់ដំណាំរដូវស្លឹកឈើជ្រុះ ព្រមទាំងបណ្ដាលឲ្យខូចខាតសម្ភារៈកសិកម្មផងដែរ។
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Tang Renjian បាននិយាយថា ក្រុមអាជ្ញាធរមូលដ្ឋានត្រូវតែបង្កើនវិធានការដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺធ្ងន់ធ្ងរបណ្តាលមកពីសត្វ សត្វល្អិតបំផ្លាញ និងសត្វល្អិតផ្សេងៗ ដែលបានងាប់៕
