រាជរដ្ឋាភិបាល​ ប្រមូលចំណូលសារពើពន្ធបាន ២,៨ពាន់លានដុល្លារក្នុងត្រីមាសទី១

2023/08/09 02:38:22 pm        419

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលសារពើពន្ធ -ពន្ធដារ ​និងគយ ​និងរដ្ឋាករ បាន​ចំនួនប្រមាណជាង ១១ ៤៨៧ ពាន់លានរៀល​ ឬស្មើនឹងប្រមាណ ២,៨ ​ពាន់លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ។

របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងវាយតម្លៃការអនុវត្តច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ចេញផ្សាយនៅដើម​សប្តាហ៍នេះ បង្ហាញថា ​ចំណូលសារពើពន្ធសរុបសម្រាប់ឆមាសទី១ ​ឆ្នាំ២០២៣ ​អនុវត្តបាន ៤៩,១ភាគរយ​ នៃច្បាប់ហិរញ្ញវត្ថុ។

ចំណូលគយ និងរដ្ឋាករ អនុវត្តបានចំនួន ៤ ៦០៧ ពាន់លានរៀល សមមូលនឹង ១,១ពាន់លាន​ដុល្លារ ថយចុះ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។ ​ចំណែក ​ចំណូលពន្ធដារ (ថ្នាក់ជាតិ) ​អនុវត្តបានចំនួន ៦ ៨៩០ ​ពាន់លានរៀល ឬស្មើនឹង ១,៦ពាន់លានដុល្លារ កើន​ឡើង០,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ​លើកឡើងថា ​ចំណូលគយ ​និងរដ្ឋាករ ​ក្នុងឆមាសទី១​ ឆ្នាំ២០២៣ ថយចុះ ដោយសារ​ចំណូលពីមុខទំនិញយានយន្ត និងគ្រឿង​ចក្របានធ្លាក់ចុះខ្លាំង​ និងការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌអាស៊ាន​ និងរវាងអាស៊ានជាមួយ​នឹង​ដៃគូអាស៊ាន​ផ្សេងទៀត។

ចំណែកចំណូលពន្ធដារកើនឡើង ​ឆ្លុះបញ្ចាំង​ឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ច​ខិតខំប្រឹងប្រែង​ក្នុងការ​អនុវត្តនូវផែនការយុទ្ធសាស្រ្ត ​និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋាន​ពន្ធដារ។​

សូមបញ្ជាក់ថា ​កម្ពុជា​មាន​ស្ថាប័ន​ចំនួន​ពីរ​ទទួល​បន្ទុក​ប្រមូល​ចំណូល​ពន្ធ។ មួយ​គឺអគ្គនាយកដ្ឋានពន្ធដារ ​ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា​ ពន្ធលើប្រាក់ចំណូល​ ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ ​និងមួយទៀតគឺអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករ ដែលប្រមូល​ពន្ធ លើទំនិញចូល និងនាំចេញ៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am