ហ្វាំងឡង់៖ ការកក់សំបុទ្រសម្រាប់នាវាទេសចរណ៍មានកំណើនឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ជាហេតុធ្វើឱ្យនាវាដ៏ប្រណីតជាច្រើនក្លាយទៅជាទីចាប់អារម្មណ៍។
នាវាទេសចរណ៍ដ៏ធំមួយលោកឈ្មោះ Icon of the Seas កំពុងត្រូវបានធ្វើការពិនិត្យចុងក្រោយនៅកន្លែងផលិតនាវាហ្វាំងឡង់ ដើម្បីបញ្ជាក់ថាវាជានាវាទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក។
នាវាថ្មីដ៏ប្រណិតរបស់ក្រុមហ៊ុន Royal Caribbean ឈ្មោះ Icon of the Seas មួយនេះ ជិតរួចរាល់ហើយនៅក្នុងកន្លែងផលិតនាវា Turku នៅលើឆ្នេរសមុទ្រភាគនិរតីនៃប្រទេសហ្វាំងឡង់ ដែលការធ្វើដំណើរដំបូងរបស់នាវានោះ បានគ្រោងទុកនៅខែមករា ឆ្នាំ២០២៤។
ខណៈពេលដែលអ្នកខ្លះបានដាក់ឈ្មោះគ្រោងសាងដ៏ធំសម្បើមនេះថាជា "ភាពអស្ចារ្យ" ដោយលើកឡើងពីបរិស្ថានដ៏ប្រណិតរបស់វានោះ អ្នកផ្សេងទៀតមានការស្ញប់ស្ញែងចំពោះវិស្វកម្មដ៏ទំនើប ដែលបានដាក់បញ្ចូលទៅក្នុងគោលដៅកម្សាន្តអណ្តែតទឹកមួយនេះ ហើយមនុស្សម្នានាំគ្នាទៅទិញសំបុត្រ។
នាវានេះមានលក្ខណៈស្រដៀងទៅនឹងភូមិឋានមួយ ដោយវាមានសួនទឹកចម្រុះពណ៌ មានកម្ពស់ជាង២០ជាន់ និងអាចផ្ទុកមនុស្សបានជិត១ម៉ឺននាក់។ លក្ខណៈពិសេសប្លែកពីគេនៃនាវាថ្មី ដែលបានសាងសង់ក្នុងឆ្នាំ២០២១ និងបានចូលធ្វើការសាកល្បងក្នុងសមុទ្រកាលពីខែមិថុនា នេះ គឺជាដូមកញ្ចក់ដ៏ធំសម្បើម គ្របដណ្តប់ផ្នែកខាងមុខរបស់វា។ សមាគមបណ្ដាញនាវាអន្តរជាតិ បានព្យាករណ៍ថា ចំនួនអ្នកដំណើរនឹងលើសពីកម្រិតមុនមានជំងឺរាតត្បាត ជាមួយនឹងអ្នកដំណើរចំនួន ៣១,៥លាននាក់នៅឆ្នាំ២០២៣នេះ៕
