អគារទីទួលសុវត្ថិភាពចំនួន២នៅខេត្តពោធិ៍សាត់ ជាជំនួយរបស់ជប៉ុន បានដាក់ឲ្យដំណើរការហើយ

2021/05/22 03:40:19 am        662

ពោធិ៍សាត់ ៖ អគារទីទទួលសុវត្ថិភាពចំនួន២នៅខេត្តពោធិ៍សាត់ សម្រាប់ឱ្យប្រជាពលរដ្ឋស្នាក់អាស្រ័យ នៅពេលជួបគ្រោះទឹកជំនន់នោះ បានសម្ពោធដាក់ឲ្យដំណើរការជាស្ថាពរហើយអគារទីទួលសុវត្ថិភាពទាំងពីរនេះ ជាការបង្កើតឡើងក្រោមកិច្ចសហការរវាងអង្គការស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

នៅក្នុងពិធីដាក់ឱ្យដំណើរអគារទីទួលសុវត្ថិភាពនេះគឺប្រព្រឹត្តិទៅ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី Emma Conlan តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា និងមន្រ្តីមកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)។

ថ្លែងនៅក្នុងកម្មវិធីនោះ លោកម៉ៅ ធនិន្ទ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកបាកាន និងស្រុកកណ្ដើង តែងរងគ្រោះទឹកជំនន់ ហើយជួបការលំបាកខ្លាំង ខ្វះទីទួលសុវត្ថិភាពនៅពេលមានការជម្លៀសចេញពីភូមិឋានពេលទឹកជំនន់ម្ដងៗ។ លោកបានបញ្ជាក់បន្ថែមថា អគារទួលសុវត្ថិភាពទាំងពីរនេះ ត្រូវបានចំណាយថវិកាសាងសង់ដែលជាគាំទ្រដោយរដ្ឋាភិបាលជប៉ុនប្រមាណ ៤៤ម៉ឺនដុល្លារអាមេរិក ហើយអគារទីទួលសុវត្ថិភាពនេះ មួយទីតាំងស្ថិតនៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកានដែលមានទំហំអគារ ៨៦៤ម៉ែត្រការ៉េ សង់លើដីសាធារណៈរបស់រដ្ឋ។ លោក​ បន្តថា មួយទីតាំងទៀត ស្ថិតនៅក្រោយវត្តក្តីឧត្តម ភូមិក្តីល្អិត ឃុំស្រែស្តុក ស្រុកកណ្ដើង ដែលមាន ទំហំអគារ ១៦៨៥.០៦ម៉ែត្រការ៉េ សង់លើដីជាការបរិច្ចាគរបស់ព្រះចៅអធិការវត្តក្តីឧត្តម។ អគារទួលសុវត្ថិភាពនេះ បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ ហើយបានបញ្ចប់ការសាងសង់ ជាស្ថាពរនៅខែមេសា ឆ្នាំ២០២១ថ្មីៗនេះ ក្រោមការតាមដានត្រួតពិនិត្យផ្ទាល់ពីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អាជ្ញាធរខេត្ត ស្រុក ឃុំ និងអង្គការស្បៀងអាហារពិភពលោកជាដើម។

ដោយសារការខ្វះហេដ្ឋារចនាសម្ព័ន្ធទីទួលសុវត្ថិភាពនេះ បានបង្កការលំបាកជាខ្លាំងសម្រាប់ការស្នាក់អាស្រ័យរបស់ប្រជាពលរដ្ឋទាំងការបន្ទោរបង់ និងការប្រើប្រាស់ទឹកស្អាតជាដើម។ អគារទីទួលសុវត្ថិភាពនេះ បានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ដែលជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់ពេលក្នុងកំលុងពេលជម្លៀសពីលំនៅឋានរបស់ពួកគាត់។

លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា អគារទីទួលសុវត្ថិភាពនេះ ត្រូវបានសាងសង់ឡើងដោយផ្អែកលើស្ដង់ដារអន្តរជាតិ និងបំពាក់ទៅដោយសម្ភារៈ កន្លែងសំខាន់ៗ ដូចជាផ្ទះបាយ កន្លែងបោកគក់ បន្ទប់ស្តុកអីវ៉ាន់ បន្ទប់ទឹក កន្លែងលាងដៃ កន្លែងសត្វ ប្រព័ន្ធទឹក អគ្គិសនី និង ប្រព័ន្ធការពារន្ទះជាដើម។

ថ្លែងនៅក្នុងពិធីនោះដែរ លោកស្រី Emma Conlan តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយទទួលរងផលប៉ះពាល់ពីការប្រែប្រួលធាតុអាកាស ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ លោក ស្រីបន្តថា ការស្ថាបនាមជ្ឈមណ្ឌលទាំងនេះ គឺជាផ្នែកមួយនៃភាពជាដៃគូយូរអង្វែងរវាងកម្មវិធីស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងពង្រឹងការត្រៀមបង្ការ និងការឆ្លើយតបជាបន្ទាន់នៅក្នុងប្រទេស។

លោកស្រី បានលើកឡើងទៀតថា« អគារទួលសុវត្ថិភាពនេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ដែលប្រឈមគ្រោះទឹកជំនន់ ដែលអាចធ្វើការជម្លៀសពីលំនៅឋានរងគ្រោះដោយទឹក ជំនន់ មកស្នាក់នៅបណ្តោះអាសន្នបានរហូតដល់ទឹកជំនន់ស្រកទៅវិញ»។

ថ្លែងនៅក្នុងពិធីសម្ពោធនោះដែរ លោក ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានថ្លែងកោតសរសើរ ការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្ត លើការឆ្លើយតបគ្រោះមហន្តរាយកន្លងមក ហើយត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ គឺផែនការត្រៀមបង្ការកម្រិតសហគមន៍មូលដ្ឋាន និងក្រុមគ្រួសារ។ លោក ក៏បានបន្តណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ/សង្កាត់ ឱ្យគ្រួសារនីមួយៗ ដែលប្រឈមនឹងហានិភ័យគ្រោះមហន្តរាយរៀបចំផ្ទះសំបែង ឱ្យបានរឹងមាំធន់នឹងទឹកជំនន់ ខ្យល់កន្ត្រាក់។ល។ គ្រួសារនីមួយៗត្រូវដឹងពីទីទួលសុវត្ថិភាពនៅជិតបំផុត ផ្លូវដែលត្រូវទៅកាន់ទីនោះ និងទីតាំងមណ្ឌលសុខភាព។ រៀបចំមធ្យោបាយដឹកជញ្ជូន និងប្រកាសឱ្យប្រជាជនដឹងលេខទូរស័ព្ទរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ/សង្កាត់របស់ខ្លួន និងជំរុញឱ្យតាមគ្រួសារចុះឈ្មោះក្នុងប្រព័ន្ធប្រកាសប្រាប់ឱ្យដឹងជាមុន ១២៩៤ ងាយស្រួល ក្នុងការទទួលដំណឹងពីមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយផងដែរ៕

អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am