លោក Joe Biden៖ លោកនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់វៀតណាម ក្នុងពេលឆាប់ៗនេះ

2023/08/09 10:16:17 pm        64

អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារ (ទី៨ ខែសីហា) ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម «ក្នុងពេលដ៏ខ្លី» ខាងមុខនេះ ដោយសារតែប្រទេសអាស៊ីមួយនេះចង់លើកកម្ពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងក្លាយជាដៃគូដ៏សំខាន់។ 

ការលើកឡើងរបស់លោក Biden នេះ កើតមានឡើង អំឡុងពេលថ្លែងក្នុងកម្មវិធីរៃអង្គាសប្រាក់នយោបាយ ក្នុងរដ្ឋញូវម៉ិកស៊ិកូ (New Mexico) តែនៅពេលសួរអំពីការប្រកាសរបស់លោកប្រធានាធិបតីនេះ អ្នកនាំពាក្យសេតវិមាន បានឆ្លើយថា៖ «មិនមានអ្វីត្រូវចែករំលែកឲ្យដឹងទៀតនោះទេ នាពេលនេះ»។

គួរបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំ កាលពីខែមេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសម្តែងនូវបំណងពីការធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រឹងទំនាក់ទំនងជាមួយដៃគូ ក្នុងតំបន់អាស៊ី ដើម្បីទប់ទល់នឹងប្រទេសចិន ដែលមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដោយលោក Blinken បានបង្ហាញពីក្តីសង្ឃឹមនាពេលនោះថា វាអាចកើតឡើង «នៅក្នុងប៉ុន្មានសប្តាហ៍និងប៉ុន្មានខែខាងមុខ»។

លើពីនេះទៀត កាលពីថ្ងៃទី២៨ ខែកក្កដា លោក Biden បាននិយាយទៅកាន់កម្មវិធីរៃអង្គាសប្រាក់ នៅទីរដ្ឋ Maine ថា រូបលោកបានទទួលការហៅទូរស័ព្ទពីប្រមុខដឹកនាំនៃប្រទេសវៀតណាម ដែលចង់ជួបជាមួយរូបលោកយ៉ាងខ្លាំង នៅពេលដែលលោកទៅចូលរួមកិច្ចប្រជុំក្រុមប្រទេសទាំង២០ (G20) ដោយការនិយាយនេះ គឺសំដៅដល់ផែនការរបស់លោក ក្នុងការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា សម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេសនេះ ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងញូវដេលី (New Delhi) នៅថ្ងៃទី ៩-១០ ខែកញ្ញា។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីមិនបាននិយាយអំពីអ្វីដែលអាចពាក់ព័ន្ធដល់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំង២នោះទេ ប៉ុន្តែអ្នកជំនាញនិយាយថា ទំនាក់ទំនងនោះអាចរួមបញ្ចូលទាំងការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងការផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm