ឪពុកម្តាយសកម្មជនហុងកុងដែលត្រូវតាមចាប់ខ្លួន រងការបៀតបៀន និងបំភិតបំភ័យ

2023/08/09 10:19:13 pm        108

ចិន ៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង អ្នកនាង Anna Kwok បាននិយាយ នៅថ្ងៃពុធ (ទី៩ ខែសីហា) នេះថា ឪពុកម្តាយរបស់ខ្លួនត្រូវបាន«សាកសួរ បៀតបៀន និងបំភិតបំភ័យ» ដោយអាជ្ញាធរ ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីមន្ត្រីបានចោទប្រកាន់លើអ្នកនាង និងមនុស្ស ៧នាក់ផ្សេងទៀតពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។

កាលពីខែមុន ក្រុងហុងកុងបានសម្រេចផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារហុងកុង (១២៨.០០០ដុល្លារអាមេរិក) សម្រាប់អ្នកផ្ដល់ព័ត៌មាន ដែលអាចនាំទៅដល់ការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោចំនួន ៨នាក់ ដែលឥឡូវនេះកំពុងរស់នៅក្រៅប្រទេស ដោយចោទប្រកាន់ពួកគេពីបទវិទ្ធង្សនា ការឃុបឃិតជាមួយបរទេស និងអំពើឧក្រិដ្ឋកម្មផ្សេងទៀត។

នគរបាលក្រុងហុងកុងបានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា នាយកដ្ឋានសន្តិសុខជាតិ កាលពីថ្ងៃអង្គារ (ទី៨ ខែសីហា) បាននាំខ្លួនបុរសម្នាក់ និងស្ត្រីម្នាក់ ដើម្បីសាកសួរ សម្រាប់ការស៊ើបអង្កេត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសន្តិសុខជាតិ តែមិនបញ្ចេញឈ្មោះអ្នកទាំង២ នោះទេ។

លោកស្រី Kwok នាយកប្រតិបត្តិនៃក្រុមប្រឹក្សាប្រជាធិបតេយ្យហុងកុងមិនរកប្រាក់កម្រៃ នៅថ្ងៃពុធនេះ បានសុំទោសដល់ឪពុកម្តាយរបស់ខ្លួន ក្នុងសេចក្តីថ្លែងការណ៍មួយ សម្រាប់ការណ៍ដែលធ្វើឲ្យអ្នកមានគុណរបស់ខ្លួនមានពាក់ព័ន្ធនឹងករណីនេះ។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សមាជិកគ្រួសាររបស់សកម្មជនដែលត្រូវតាមចាប់ខ្លួនយ៉ាងតិច ៤នាក់ផ្សេងទៀត ដែលរួមមានអតីតសមាជិកសភា លោក Nathan Law សមាជិកសហជីពលោក Mung Siu-tat មេធាវីលោក Dennis Kwok និងសកម្មជនលោក Elmer Yuen សុទ្ធតែត្រូវបាននគរបាលនាំខ្លួនទៅសាកសួរដូចគ្នា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm