
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍នៅថ្ងៃពុធនេះថា នៅក្នុងទីក្រុង Zhuozhou ដែលរងគ្រោះដោយទឹកជំនន់ ក្រុមកម្មករ បានបាញ់ថ្នាំសម្លាប់មេរោគនៅទីផ្សារលក់ដុំផលិតផលកសិកម្មមួយកន្លែង ខណៈទឹកជំនន់បានស្រកចុះដើម្បីការពារការរាលដាលជំងឺ។
វីដេអូថតដោយយានដ្រូនពីCCTV បានបង្ហាញពីបុគ្គលិកនគរបាល និងយានឈូសឆាយ កំពុងសម្អាតដីល្បាប់ ខណៈការងារបាញ់ថ្នាំសម្លាប់មេរោគក្រោយទឹកជំនន់កំពុងធ្វើឡើង។
ខេត្ត Hebei ដែលមានព្រំដែនជាមួយរដ្ឋធានីប៉េកាំង ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្រើនជាង១ឆ្នាំ កាលពីសប្តាហ៍មុនបណ្តាលមកពីព្យុះ ជាច្រើន បន្ទាប់ពីព្យុះ Doksuri ដោយក្រុង Zhuozhou ជាក្រុងមួយស្ថិតក្នុងចំណោមទីក្រុងជាច្រើនដែលរងគ្រោះធ្ងន់ធ្ងរបំផុត។
ប្រទេសចិនភាគខាងជើងបានព្រមានពីផលដំណាំ និងជំងឺសត្វពាហៈនៈ ដែលផ្ទុះឡើងខណៈទឹកជំនន់ស្រកចុះពីតំបន់ជនបទ ខណៈទីក្រុងនានាព្យាយាមស្តារឡើងវិញការផ្គត់ផ្គង់ទឹកផឹក បន្ទាប់ពីទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៦ទសវត្សរ៍មកនេះ។